យុគសម័យ - នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងសន្និសីទពាក់ព័ន្ធដែលគ្រោងនឹងធ្វើឡើងតាមអ៊ិនធរណេតចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៥ ខែវិច្ឆិកាអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន - ជប៉ុន (AJC) លោក Masataka Fujita បាននិយាយអំពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទនៃឆ្នាំមួយពោរពេញដោយភាពច្របូកច្របល់។
អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន - ជប៉ុនវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមក្នុងនាមជាប្រធានប្តូរវែន
លោក Fujita បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ដែលជាឆ្នាំដ៏លំបាកមួយដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ថាវៀតណាមបានរៀបចំកិច្ចប្រជុំអាស៊ានទាំងអស់ប្រកបដោយជោគជ័យ។
អត្ថាធិប្បាយអំពីតួនាទីជាប្រធានអាស៊ាននៃប្រទេសវៀតណាម អគ្គលេខាធិការ AJC បាននិយាយថាឆ្នាំ ២០២០ គឺជាឆ្នាំពិសេសមួយនៅពេលដែលប្រទេសទាំងអស់ត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ទោះជាយ៉ាងណា ក្នុងនាមជាប្រទេសមួយដែលទទួលជោគជ័យក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ ប្រទេសវៀតណាមអាចនាំមុខគេមិនត្រឹមតែក្នុងការគ្រប់គ្រងជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែក៏អាចងើបឡើងវិញបានខ្លាំងក្លាផងដែរខណៈដែលប្រទេសជាច្រើនទៀតកំពុងតស៊ូដោះស្រាយបញ្ហាជំងឺរាតត្បាតសកលផងដែរ។
លោក Fujita ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃវិធានការណ៍ដែលបានអនុវត្តដោយរដ្ឋាភិបាលនៃប្រទេសវៀតណាមដើម្បីព្យាយាមស្តារសេដ្ឋកិច្ចឡើងបិញពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត តាមលោកថា នេះក៏ជាឱកាសសម្រាប់វៀតណាមបង្ហាញកម្លាំងរបស់ប្រទេសផងដែរ៕
(ប្រែប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន