ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចអាស៊ាន

16:10 | 10/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១១ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក៏នឹងធ្វើជាប្រធានក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយអាស៊ានលើកទី ២២ ដែលជាកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៨ ។ នៅថ្ងៃដដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១៩ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំថ្នាក់ខ្ពស់ពាក់ព័ន្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៥ ខែវិច្ឆិកា តាមប្រព័ន្ធអនឡាញ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងជាមួយដៃគូ មេដឹកនាំនឹងផ្តោតលើការផ្លាស់ប្តូរខ្លឹមសារសំខាន់ៗចំនួនបួន (i) លើកកម្ពស់ការកសាងសហគមន៍ការរក្សាសន្ទុះកិច្ចសហប្រតិបត្តិការអាស៊ានការជំនះភាពលំបាកនិងបញ្ហាប្រឈមនានា; (ii) ពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូរបស់ខ្លួនលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់និងលើកកម្ពស់ឋានៈអន្តរជាតិរបស់អាស៊ាន; (iii) គ្រប់គ្រងនិងបោះជំហានមួយជំហានម្តងៗឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (COVID-១៩) ដោយជំនះយ៉ាងសកម្មនូវផលវិបាកនៃជំងឺនិងលើកកម្ពស់ការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច និង (iv) ផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានការចាប់អារម្មណ៍ទៅវិញទៅមកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត