វៀតណាមនាំមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអំពីល្បឿនអភិវឌ្ឍន៍ឌីជីថល

10:10 | 04/11/2020

កាសែត Business Times (សឹង្ហបុរី) កាលពីថ្ងៃទី ២ ខែវិច្ឆិកា បានអះអាងថា កិច្ចប្រឹងប្រែងផ្លាស់ប្តូរទៅជាឌីជីថលរបស់វៀតណាមបាននាំមកនូវល្បឿនអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់ប្រទេសនេះ ក្នុងចំណោមបណ្ដាខឿនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

អ្នកជំនាញ VNPT តម្លើងបណ្តាញ 5G (រូបថត៖ VNA)

យោងតាមរបាយការណ៍ស្ទង់មតិលើទីផ្សារ ចំនួន ១១ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន GSMA Intelligence (ចំណុះសម្ព័ន្ធសមាគមមទំនាក់ទំនងចល័តពិភពលោក (GSMA)) ថា វៀតណាមមានកំណើនពិន្ទុខ្ពស់បំផុតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។ គិតដំណាច់ឆ្នាំ ២០១៩ វៀតណាមជាប់ចំណាត់ថ្នាក់ ៤៩ ពិន្ទុ កើនឡើង ១២ ពិន្ទុ បើប្រៀបធៀបនឹង ៣ ឆ្នាំមុន។ វៀតណាមទទួលបានលទ្ធផលនេះគឺដោយសារមានការបោះជំហានទៅមុខ ក្នុង"កត្តាតភ្ជាប់" នៃប្រព័ន្ធរៀបចំណាត់ថ្នាក់ បន្ទាប់ពីការដាក់ឱ្យដំណើរការ បណ្តាញ 4G យ៉ាងឆាប់រហ័ស។ លើសពីនេះទៀតនៅមានកត្តាផ្សេងទៀតដូចជា "ការកំណត់អត្តសញ្ញាណឌីជីថល សិទ្ធិសញ្ជាតិឌីជីថល និងរបៀបរស់នៅឌីជីថល" ក៏មានភាពប្រសើរឡើងផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត