យុគសម័យ - នាព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា៖ នាព្រឹកនេះ អត្រាប្តូរប្រាក់យន់និងអត្រាប្តូរប្រាក់អឺរ៉ូកើនឡើងយ៉ាងខ្លាំង បើសិនប្រៀបធៀបនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី 0៤ ខែវិច្ឆិកា៖ អត្រាប្តូរប្រាក់ដុល្លរអាមេរិកគ្មានការប្រែប្រួលទេប្រាក់អឺរ៉ូកើនឡើងយ៉ាងខ្លាំង
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.060 - 23.100 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.270 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.090 - 23.270 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ ប្រៀបធៀបនឹងអត្រាប្តូរប្រាក់ដុល្លារអាមេរិកដែលបានបិទប្រកាស កាលពីទី ០២ ខែវិច្ឆិកា ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.069 – 23.269 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.175 ដុង / ដុល្លារនិងលក់ចេញក្នុងតម្លៃ 23.836 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.190 ដុង / ដុល្លារដែលធ្លាក់ 8 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស កាលពីម្សិលមិញ។ នាព្រឹកថ្ងៃទី 0៤ ខែវិច្ឆិកា ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យន់ពី 3.430 - 3.505 ដុង (ទិញចូល - លក់ចេញ) ដែលកើនឡើង 3 ដុងទាំងការទិញចូលនិងការលក់ចេញ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី០៣ ខែវិច្ឆិកា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ នាថ្ងៃនេះរក្សាក្នុងតំលៃពី 3.410 - 3.542 ដុង / យន់ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះកើនឡើង 7 ដុង សម្រាប់ទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី០៣ ខែវិច្ឆិកា។ នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យន់ត្រូវបានទិញចូលក្នុងតំលៃ 3.400,50 ដុង / យន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.434,85 ដុង / យន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.543,05ដុង / យន់ ដែលមានការកើនឡើង 6 ដុងសម្រាប់ការទិញចូលនិងការការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី 0៣ ខែវិចិ្ឆកា។
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 6.441,90 - 26.708,99 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 27.790,48 ដុង / អឺរ៉ូ។ អត្រានេះធ្លាក់ចុះ 142 ដុងសម្រាប់ការទិញចូលនិង 149 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ០៣ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់យ៉េននៅធនាគារ Vietcombank កើនឡើង 1 ដុង បើប្រៀបធៀបនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ដែលមានតំលៃពី 214,17 - 225,32 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,150.16 | 16,313.29 | 16,824.66 |
| CANADIAN DOLLAR | CAD | 17,164.01 | 17,337.39 | 17,880.86 |
| SWISS FRANC | CHF | 24,747.54 | 24,997.52 | 25,781.11 |
| YUAN RENMINBI | CNY | 3,400.50 | 3,434.85 | 3,543.05 |
| DANISH KRONE | DKK | - | 3,577.68 | 3,712.04 |
| EURO | EUR | 26,441.90 | 26,708.99 | 27,790.48 |
| POUND STERLING | GBP | 29,438.86 | 29,736.22 | 30,668.36 |
| HONGKONG DOLLAR | HKD | 2,913.80 | 2,943.24 | 3,035.50 |
| INDIAN RUPEE | INR | - | 309.91 | 322.07 |
| YEN | JPY | 214.17 | 216.33 | 225.32 |
| KOREAN WON | KRW | 17.67 | 19.63 | 21.51 |
| KUWAITI DINAR | KWD | - | 75,535.20 | 78,499.10 |
| MALAYSIAN RINGGIT | MYR | - | 5,521.48 | 5,637.89 |
| NORWEGIAN KRONER | NOK | - | 2,414.36 | 2,515.08 |
| RUSSIAN RUBLE | RUB | - | 293.12 | 326.62 |
| SAUDI RIAL | SAR | - | 6,162.85 | 6,404.67 |
| SWEDISH KRONA | SEK | - | 2,567.90 | 2,675.02 |
| SINGAPORE DOLLAR | SGD | 16,591.67 | 16,759.26 | 17,284.61 |
| THAILAND BAHT | THB | 659.22 | 732.47 | 759.98 |
| US DOLLAR | USD | 23,060.00 | 23,090.00 | 23,270. |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន