ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ទំហំនាំចេញនៅខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានទទួលបានប្រមាណ ២៦.៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១.៧% បើធៀបនឹងខែមុន។
រូបថតឧទាហរណ៍ (vnanet.vn)
ទំហំនាំចេញនៅខែតុលា បានកើនឡើង ៩.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ១០ ខែ ទំនិញចំនួន ៣១ មុខមានទំហំនាំចេញទទួលបានជាង ១ ពាន់លានដុល្លារ ស្មើនឹង ៩១.៧៦% នៃទំហំសរុបនាំចេញ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២០ តុល្យភាពពាណិជ្ជកម្មនៃទំនិញបន្តទទួលបាន ១៨.៧២ ពាន់លានដុល្លារ./.
(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន