អនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីជួយឧបត្ថម្ភវិស័យសេដ្ឋកិច្ច

10:51 | 02/11/2020

នារសៀលថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតប្រចាំខែតុលារបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រ សួងស្ថាប័នជាច្រើន បានស្នើនូវដំណោះស្រាយ ដើម្បីលុបបំបាត់រាល់ការលំបាកនានា ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ - ១៩ ទៅលើវិស័យសេដ្ឋកិច្ច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍផលិតកម្មនិងអាជីវកម្ម។

ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែតុលា (រូបថត៖ VGP)

ពាក់ព័ន្ធនឹងស្ថានភាព បើកចំណាយ ដើមទុនវិនិយោគ សាធារណៈ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែកន្លងមក ការ បើកចំណាយដើមទុនវិaនិយោគសាធារណៈមានភាពល្អប្រសើរ ដែលសម្រេចបានជាង ៦៨% នៃផែនការដែលបានកំណត់ គឺខ្ពស់ជាង ១៤ ពិន្ទុភាគរយ ក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទិននឹងស្ថានភាពនៃការកំណត់បំណុលអាក្រក់ ទេសាភិបាលរងនៃធនាគារជាតិ លោកស្រី Nguyen Thi Hong បានឲ្យដឹងថា ធនាគារជាតិបាននិងកំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីលុបបំបាត់រាល់ការលំបាកសម្រាប់សកម្មភាពផលិតកម្មនិងអាជីវកម្ម។

“ធនាគារជាតិវៀតណាមបានចេញសារាចរផ្តល់នូវការរៀបចំរចនាសម្ព័ន្ធលក្ខខណ្ឌ នៃការសងបំណុល ការលើកលែងនិងការកាត់បន្ថយអត្រាការប្រាក់ និងថ្លៃឈ្នួលសម្រាប់អង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះដឹកនាំគ្រឹះស្ថានឥណទាន អនុវត្តរចនាសម្ព័ន្ធនៃការលើកលែងនិងការប្រាក់ ការពន្យារពេលបំណុលការ ដោះស្រាយការលំបាក សម្រាប់អាជីវកម្មនិងប្រជាជន។ នាពេលខាងមុខ ស្ថានភាពជំងឺរាតត្បាតកូវីដ - ១៩ នៅតែមានភាពស្មុគស្មាញដោយបន្តបង្កការលំបាកដល់សហគ្រាស ហើយធនាគារជាតិ បានចាត់តាំងអង្គភាពដែលមានមុខងារធ្វើការវាយតម្លៃវិភាគ ដើម្បីឆ្លើយតបនឹងស្ថានភាព ធា នាសុវត្ថិភាពប្រព័ន្ធនិងស្ថាប័នឥណទាន”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Thi Hong ទេសាភិបាលរងនៃធនាគារជាតិវៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត