វៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភស៊ីរីក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩

23:09 | 28/10/2020

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៧ ខែតុលា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូប្រចាំខែ ដើម្បីពិភាក្សាលើស្ថានភាពនៅស៊ីរី។

ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅទីនេះ ភាគីវៀតណាមបានអំពាវនាវឲ្យសហគមន៍អន្តរជាតិពង្រឹងការជួយឧបត្ថម្ភដល់ស៊ីរី ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារផងដែរ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីបញ្ហាប្រឈមរបស់ប្រជាជនស៊ីរីរាប់លាននាក់ ជាពិសេសគឺការស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិល ដោយសារជំលោះ ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច និងការរាតត្បាតនៃជំងឺកូវីដ ១៩ ទៅលើស្ថានភាពមនុស្សធម៌។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីជួយប្រជាជនស៊ីរី ក្នុងការស្វែងរកដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយ ក៏ដូចជាពង្រឹងការផ្ដល់ជំនួយមនុស្សធម៌នៅក្នុងបរិបទបច្ចុប្បន្ននេះផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត