វៀតណាមចូលរួមក្នុង “សេចក្តីអំពាវនាវឱ្យមានសកម្មភាពផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចជូនស្ត្រី

17:06 | 25/10/2020

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៣ ខែតុលាបានតាងនាមប្រទេសវៀតណាម អញ្ជើញចុះហត្ថលេខាលើ “សេចក្តីអំពាវនាវឱ្យមានសកម្មភាពផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចជូនស្ត្រី» ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ

ថ្លែងក្នុងពិធីនេះលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមភាព យេនឌ័រធានានិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងសន្យាអនុវត្តនិងរួមបញ្ចូលឲ្យបានគ្រប់គ្រាន់នូវខ្លឹមសារនេះក្នុងថ្នាក់ជាតិ តំបន់និងអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានបញ្ជាក់ថា វៀតណាមចូលរួមក្នុងការអំពាវនាវនេះ នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ព្រមទាំងអះអាងអំពីតួនាទីសំខាន់របស់ស្ត្រីក្នុងស្ថិរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចពិភព លោក ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ផងដែរ ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត