ប្រទេសវៀតណាមគឺជា “មជ្ឈមណ្ឌល” នៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

14:13 | 22/10/2020

នៅក្នុងអត្ថបទថ្មីមួយនៃកាសែត South China Morning Post បានឲ្យដឹងថា ប្រទេសវៀតណាមបានក្លាយជា “មជ្ឈមណ្ឌល” ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

យោងតាមអត្ថបទនេះ ក្នុងដំណាក់កាល ២០១៣-២០១៩ FDI របស់វៀតណាមកើនឡើងប្រមាណ ៨១% ។ កាសែត South China Morning Post បានសង្កត់ធ្ងន់ថា “ភាពម្ចាស់ការរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយដែលជិតស្និទ្ធនឹងសហគ្រាស ការបង្កើតតំបន់ឧស្សាហកម្ម ក៏ដូចជាការដែលមានកម្លាំងពលករវ័យក្មេងច្រើនសម្បូរនោះបានជួយឲ្យវៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសជាច្រើន...។ ភាពទាក់ទាញពីបរិយាកាសនយោបាយមានស្ថិរភាព មិនគួរមើលរំលងចោលឡើយ”។

រូបថតឧទាហរណ៍ (vnanet.vn)

ទន្ទឹមនឹងនេះ គេហទំព័រ The Asean Post បានឲ្យដឹងថា ទោះបីជាកំពុងជួបការលំបាកនាពេលបច្ចុប្បន្នក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមាន “ភាពខ្លាំងក្លា” ហើយប្រទេសវៀតណាមគឺជា “តារាកំពុងរះ” នៅអាស៊ីអាគ្នេយ៍។ ជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 បានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ។ គេហទំព័រ The Asean Post បានសន្និដ្ឋានថា “ប្រទេសវៀតណាមកំពុងមានឱកាសល្អដើម្បីគេចផុតពីអន្ទាក់សេដ្ឋកិច្ចនៃជំងឺរាតត្បាត Covid-19”./.

-

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត