វៀតណាមកំពុងអនុវត្តន៍ កិច្ចព្រមព្រៀង EVFTA យ៉ាងល្អប្រសើរ

10:06 | 18/10/2020

កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។

ការគោរពច្បាប់នឹងជួយសហគ្រាសទាញយកផលប្រយោជន៍ពីនៃកិច្ចព្រមព្រៀង EVFTA (រូបថត៖ congthuong.vn)

នៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៦ ខែតុលា សំដៅផ្តល់ព័ត៌មានស្តីពីស្ថានភាពផលិតកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងត្រីមាសទី ៣ នោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្មបានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងរបស់សហគ្រាសនោះ ការធ្វើអាជីវកម្មនៅទីផ្សារ អឺរ៉ុប (EU) នារយៈពេលកន្លងទៅ ជាពិសេសគឺក្រោយរយៈពេល ២ ខែ ដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាននោះបានសរឲ្យឃើញ ពីសញ្ញាវិជ្ជមាននៅលើទីផ្សារនេះផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Hai Thang បានឲ្យដឹងថា៖ “កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ ផលិតផលនាំចេញជាច្រើនរបស់វៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងទីផ្សារ EU ក្រោយរយៈពេលជិត ២ ខែ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ក្រៅពីជលផលនោះ អង្ករវៀតណាម ដែលនាំចេញទៅកាន់អឺរ៉ុបក៏មានសញ្ញាវិជ្ជមានជាច្រើនដែរ ខណៈដែលតម្លៃអង្កររបស់វៀតណាមនាំចេញទៅ EU បានកើនឡើង (ប្រមាណពី ៨០-២០០ ដុល្លារ/តោន អាស្រ័យលើប្រភេទ) បើប្រៀបធៀបនឹងមុនពេលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានផងដែរ”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត