វៀតណាម - កូរ៉េខាងត្បូងសហការគ្នាដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន

09:23 | 17/10/2020

ក្រោយរយៈពេល ៣ ឆ្នាំ (ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០) នៃការអនុវត្តគម្រោងសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងស្តីពីការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនក្រោយពី សង្គ្រាម បានធ្វើការសិក្សានិងពិនិត្យមើលតាមបែបបច្ចេកទេស លើផ្ទៃដីប្រមាណ ២០.០០ ហិកតា ហើយបានបោសសំអាតមីននិងគ្រឿងផ្ទុះលើផ្ទៃដីប្រមាណ ៨០០០ ហិកតានៅខេត្ត Quang Binh និង Binh Dinh ។

វៀតណាម - កូរ៉េខាងត្បូងសហការគ្នាដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន

គម្រោងនេះមានតំលៃជិត ៣០ លានដុល្លារអាមេរិក។ លោកវរសេនីយ៍ឯក Nguyen Van Nghiep នាយករងមជ្ឈមណ្ឌលសកម្មភាពបោសសំអាតមីនជាតិរបស់វៀតណាម (VNMAC) បានមានប្រសាសន៍ថា៖ «គម្រោងសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូង ដើម្បីជំនះពុះពាលើផលវិបាកដោយសារគ្រាប់បែកមីនក្រោយពីសង្គ្រាម បាននាំមកនូវប្រសិទ្ធភាព ជាក់ស្តែងដល់ VNMAC និងខេត្តទាំងពីរ គឺខេត្ត Quang Binh និង Binh Dinh ។ តាមរយៈគម្រោងនេះ បានសិក្សានិងពិនិត្យមើលលើផ្ទៃដីដែលផ្ទុកគ្រាប់បែកមីនជាង ២ ម៉ឺនហិកតា ហើយមានផ្ទៃដីប្រមាណ ៨.០០០ ហិកតាត្រូវបានបោសសម្អាតមីនរួចហើយ ដើម្បីធានាបាននូវការជួយឧបត្ថម្ភដល់ជីវភាពរស់នៅក៏ដូចជាបង្កើតការងារធ្វើដល់ជនពិការជាង ១.០០០ នាក់ដែលជារងគ្រោះដោយសារគ្រាប់បែបមីនផងដែរ។ យើងខ្ញុំបានផ្សព្វផ្សាយដល់ប្រជាជនងាយរងគ្រោះ កម្មករ កុមារ៉ាកុមារីទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការបង្ការនិងចៀសវាងពីគ្រោះថ្នាក់ដោយសារគ្រាប់បែកមីនដែលបង្ករឡើង»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត