សមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ាជួយឧបត្ថម្ភថវិកាជាង ៥៤០ លានដុងដល់ប្រជាជនប្រទេសមិត្តដើម្បីទប់ស្កាត់នឹងជំងឺកូវីដ១៩

10:21 | 15/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៤ ខែតុលា តំណាងសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា បានអញ្ជើញមកកាន់ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសវៀតណាមដើម្បីបរិច្ចាគថវិកាជាង ៥៤០ លានដុងនិងសំភារៈពេទ្យដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៃប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

ទិដ្ឋភាពនៃជំនួបនេះ

ថ្លែងនៅក្នុងពិធីនោះ លោក Chu Cong Phung បានមានប្រសាសន៍ថាសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា នាពេលថ្មីៗនេះបានបើកការបរិច្ចាគដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ ដែលមានតំលៃជាង ៥៤០ លានដុងនិងសំភារៈពេទ្យផ្សេងៗទៀតផងដែរ។

យោងទៅតាម ប្រធានសមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ា សមាគមចង់ចូលរួមចំណែកមួយផ្នែកនៃធនធានតូចៗរបស់ខ្លួនក្នុងគោលបំណងជួយប្រជាជនមីយ៉ាន់ម៉ាឱ្យមានមធ្យោបាយច្រើនក្នុងការការពារសុខភាពរបស់ពួកគេ និងកាត់បន្ថយផលប៉ះពាល់ពីវីរុសកូរ៉ូណាបង្កឡើងផងដែរ។

ដោយទទួលអំណោយពីប្រជាជនវៀតណាម លោកឯកអគ្គរដ្ឋទូត Kyaw Soe Win បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម សមាគមមិត្តភាពវៀតណាម - មីយ៉ាន់ម៉ានិងធុរកិច្ចនិងសប្បុរសជននានា ដែលបានផ្តល់ក្តីស្រឡាញ់ដ៏ថ្លៃថ្នូររបស់ពួកគេសំរាប់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត