វៀតណាមអាចបង្កើនទំហំពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារឥណ្ឌាបន្ថែម ៦៣៣ លានដុល្លារទៀត

14:03 | 15/10/2020

ធនាគារ Standard Chartered (វៀតណាម) បានប្រកាសនៅថ្ងៃទី ១៣ ខែតុលា នូវរបាយការណ៍ស្តីពីឱកាសពាណិជ្ជកម្មអន្តរជាតិ។

សហគ្រាសនៅទីក្រុងហូជីមិញអនុវត្តបែបបទនាំចេញនៅកំពង់ផែ Cat Lai (រូបថត៖ nhandan.com.vn)

តាមនោះសហគ្រាសវៀតណាម អាចបង្កើនទំហំពាណិជ្ជកម្មនាំចេញប្រចាំឆ្នាំ ទៅកាន់ទីផ្សាឥណ្ឌាបន្ថែមចំនួន ៦៣៣ លានដុល្លារទៀត។ ក្នុងទិសដៅផ្ទុយទៅវិញ សហគ្រាសឥណ្ឌាអាចជំរុញការនាំចេញមកវៀតណាមបន្ថែមទៀតចំនួន ៤៧៥ លានដុល្លារក្នុងមួយឆ្នាំ។ ជាមួយនឹងសក្តានុពលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុប រវាងវៀត ណាមនិងឥណ្ឌា អាចកើនឡើង ១,១ ពាន់លានដុល្លារ។

នៅក្នុងបរិបទនៃទីផ្សារ ដែលងើបឡើងវិញពីផលប៉ះពាល់នៃការរីករាល ដាលជំងឺរាតត្បាត-១៩ របាយការណ៍នេះបានវាយតម្លៃថា ពាណិជ្ជកម្មពិភពលោកគឺជាកត្តាសំខាន់បំផុត ដើម្បីជំរុញកំណើននិងវិបុលភាព។ យ៉ាងណាមិញ វិស័យលក់រាយនិងលក់ដុំរបស់វៀតណាម មានសក្តានុពលខ្ពស់បំផុតសម្រាប់កំណើននាំចេញទៅកាន់ ឥណ្ឌា ដែលស្ថិតក្នុងកម្រិត ៨៧ លានដុល្លារ។ សូមគូសបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយក្នុងចំណោមដៃគូពាណិជ្ជកម្មចំនួន ១០ របស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌានៅក្នុងអាស៊ានផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត