យុគសម័យ - ឯកអគ្គរដ្ឋទូតលោក Pham Sao Mai បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូនិងបណ្តាមូលដ្ឋានរបស់វៀតណាមនាពេលកន្លងមក ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរប្រជាជនជាដើម
នាថ្ងៃទី ១២ ខែតុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai បានជួបជាមួយអភិបាលខេត្តជាំងស៊ូលោក Wu Zhenglong ហើយក្នុងពេលជាមួយគ្នានេះ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋានរបស់វៀតណាមជាមួយខេត្តជាំងស៊ូ។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ឯកអគ្គរដ្ឋទូតលោក Pham Pham Mai បានណែនាំសមិទ្ធិផលលេចធ្លោមួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវដែលបង្កឡើងដោយវីរុស Corona (COVID-19) និងកិច្ចការបរទេសរបស់វៀតណាម។
ឯកអគ្គរដ្ឋទូតលោក Pham Sao Mai បានកត់សម្គាល់ថា នៅឆ្នាំ ២០២០ គឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរនិងប្រទេសទាំងពីរបានផ្លាស់ប្តូរគ្នានិងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាទៀង ហើយបានកំណត់ទិសដៅល្អជាយុទ្ធសាស្ត្រដើម្បីជំរុញការអភិវឌ្ឍប្រកបដោយស្ថេរភាពនិងទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងសាខានិងមូលដ្ឋានត្រូវបានរក្សានិងអនុវត្តជាមួយទម្រង់ដែលអាចបត់បែនបាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបន្តកើនឡើងខ្ពស់បើប្រៀបធៀបនឹងមូលដ្ឋានរួមនៃតំបន់និងពិភពលោក។
ក្រៅពីនេះ ឯកអគ្គរដ្ឋទូតលោក Pham Sao Mai បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូនិងតំបន់នៃវៀតណាមនាពេលកន្លងមក ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរប្រជាជនជាដើម។
ឯកអគ្គរដ្ឋទូតលោក Pham Sao Mai (ឆ្វេង) អញ្ជើញជួបប្រជុំជាមួយអភិបាលខេត្តលោក Wu Zhenglong។ រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅចិន
ដោយសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានទំហំធំនៅឡើយ ឯកអគ្គរដ្ឋទូតលោក Pham Sao Mai បានស្វាគមន៍ខេត្តជាំងស៊ូដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ដើម្បីបន្តការស្រាវជ្រាវ ពង្រឹងនិងពង្រីកយន្តការផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានរបស់វៀតណាម លើកកម្ពស់ភាពខ្លាំងបន្ថែម បង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតបានស្នើថា រដ្ឋបាលខេត្តជាំងស៊ូបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាម និស្សិតបរទេសនិងសហគ្រាសវៀតណាមដែលកំពុងរស់នៅ សិក្សា ធ្វើជំនួញ និងធ្វើការនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យមានការអភិវឌ្ឍប្រកបដោយតុល្យភាពនិងប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់ការពង្រីកការនាំចូលទំនិញវៀតណាមដែលមានគុណប្រយោជន៍ ជាពិសេសផលិតផលនិងគ្រឿងសមុទ្រ។ ក្រៅពីនេះ សូមស្វាគមន៍សហគ្រាសធំធេង ដែលមានកេរ្តិ៍ឈ្មោះនិងមានគុណភាពខ្ពស់ពីខេត្តជាំងស៊ូមកវិនិយោគនៅវៀតណាមក្នុងវិស័យដែលខេត្តជាំងស៊ូមានចំណុចខ្លាំងដូចជា៖ ផលិតកម្មឧស្សាហកម្មគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មប្រកបដោយគុណភាពខ្ពស់ជាដើម។
អភិបាលខេត្តលោក Wu Zhenglong បានយល់ព្រមតាមសំណើរបស់ឯកអគ្គរដ្ឋទូតលោក Pham Sao Mai ដោយបានអះអាងថា ខេត្តជាំងស៊ូបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម មានបំណងចង់ចូលរួមជាមួយបណ្ដាមូលដ្ឋានរបស់វៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងប្រទេសទាំងពីរ ដោយពង្រីកទំនាក់ទំនងនិងស៊ីជម្រៅដោយឥតឈប់ឈរនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមក លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវ ប្បធម៌ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា... បន្តប្រពៃណីនៃមិត្តភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន