យុគសម័យ - ភ្លាមៗបន្ទាប់ពីការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និង Can Tho អ្នកដំណើរនៅលើជើងហោះហើរត្រូវបានពិនិត្យសុខភាពនិងបញ្ជូនទៅកន្លែងដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិ។
បញ្ជូនពលរដ្ឋវៀតណាមចំនួន ៤៩០ នាក់មកពីប្រទេសហ្វីលីពីននិងម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញ
នាថ្ងៃទី ៩ ខែតុលា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីននិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរហ្វីលីពីនក្នុងការបញ្ជូនពលរដ្ឋវៀតណាម ជាង ២៤០ នាក់មកពីប្រទេសហ្វីលីពីន ក្នុងនោះរួមមានស្ត្រីមានផ្ទៃពោះ អ្នកដែលមានជម្ងឺប្រចាំកាយកុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលគ្មានកន្លែងស្នាក់នៅ និងពលករមានកិច្ចសន្យាផុតកំណត់និងករណីលំបាកពិសេសផ្សេងទៀត។ ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានបញ្ជូនមន្រ្តីដោយផ្ទាល់ទៅអាកាសយានដ្ឋានដើម្បីជួយពលរដ្ឋក្នុងការបំពេញនីតិវិធីចាំបាច់មុនពេលចេញដំណើរ។ ភ្លាមៗបន្ទាប់ពីការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់ក្នុងជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព និងបញ្ជូនទៅកន្លែងដាក់ឱ្យនៅដាច់ដោយ តាមច្បាប់។
នាថ្ងៃទី ៨ ខែតុលា អាជ្ញាធរវៀត ណាម ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ជូនពលរដ្ឋវៀត ណាមជិត ២៥០ នាក់ ចេញពីប្រទេសម៉ាឡេស៊ីវិលត្រឡប់មកវៀតណាមវិញបប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ ពលករដែលមានកិច្ចសន្យាផុតកំណត់ សិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារសាលាបិទទ្វារ និងករណីលំបាកផ្សេងទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ភ្លាមមក អ្នកចូលរួមក្នុងជើងហោះហើរនេះត្រូវស្ថិតនៅក្រោមការពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន