JICA៖ ការជំរុញការវិនិយោគសាធារណៈគឺជាកត្តាជួយស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

12:43 | 08/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រធានតំណាងការិយាល័យ JICA ប្រចាំវៀតណាម លោក Shimizu Akira បានមានប្រសាសន៍ថាការជំរុញការវិនិយោគសាធារណៈគឺជាកត្តារួមចំណែកដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។

JICA៖ ការជំរុញការវិនិយោគសាធារណៈគឺជាកត្តាជួយស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

នៅឯសន្និសីទសារព័ត៌មាននៃសម័យប្រជុំពាក់កណ្តាលអាណត្តិឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី ៦ ខែតុលា ការិយាល័យ JICA វៀតណាម បានរាយការណ៍ថាចាប់ពីខែមេសាឆ្នាំ ២០២០ ដល់ខែកញ្ញាឆ្នាំ ២០២០ មានគម្រោងផ្តល់ប្រាក់កម្ចី ODA ចំនួន ២៧ ដែលកំពុងត្រូវបានអនុវត្តនៅប្រទេសវៀតណាម ហើយមានកិច្ចព្រមព្រៀងប្រាក់កម្ចីមួយដែលបានចុះហត្ថលេខាថ្មី។ សរុបប្រាក់កម្ចីដែលបានផ្តល់គឺប្រហែល ១១,៧ ពាន់លានយ៉េន។ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅវៀតណាមលោក Shimizu Akira បានសង្កត់ធ្ងន់ថា“ រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រី បានចាប់អារម្មណ៍និងមានផែនការជាក់លាក់ក្នុងការជំរុញការចំណាយដើមទុនវិនិយោគសាធារណៈ។ ខ្ញុំសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមនឹងជួយ JICA ពន្លឿនគំរោងនានានៅវៀតណាម” ។

ក្នុងវិស័យវិនិយោគសាធារណៈលោក Shimizu Akira ក៏បានមានប្រសាសន៍ថា៖ JICA បន្តអនុវត្តគម្រោងសាងសង់ ដែលទទួលបានមូលនិធិពី ODA និងរក្សាការងារសម្រាប់វិស្វករវៀតណាមដែលស្ថិតក្រោមគម្រោងនេះចូលរួមចំណែកការងើបឡើងវិញនៃសេដ្ឋកិច្ច។ JICA បានបញ្ជាក់ថាខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីបន្តផ្តល់ជំនួយលើផ្នែកទាំងពីរនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងពេលខាងមុខដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសវៀតណាម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត