នាយករដ្ឋមន្រ្តីជប៉ុនថ្មីធ្វើដំណើរទស្សនកិច្ចក្រៅប្រទេស ជាលើកដំបូងទៅកាន់ប្រទេសវៀតណាម

15:05 | 02/10/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

កាលពីថ្ងៃទី៣០ ខែកញ្ញា សារព័ត៌មានជប៉ុនក្យូដូបានដកស្រង់ប្រភពរដ្ឋាភិបាលដែលបានរាយការណ៍ថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស វៀតណាម និងឥណ្ឌូណេស៊ីនៅពាក់កណ្តាលខែតុលាខាងមុខនេះ ដោយនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់លោកចាប់តាំងពីបានចូលកាន់តំណែងកាលពីដើមខែនេះមក។

នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ( KYODO)

យោងតាមប្រភពនោះបានឱ្យដឹងថា លោក ស៊ូហ្កា នឹងធ្វើសេចក្តីសម្រេចចុងក្រោយថា តើត្រូវធ្វើដំណើរទស្សនកិច្ចនេះដែរឬទេ បន្ទាប់ពីបានពិនិត្យមើលស្ថានភាពជំងឺឆ្លងជំងឺកូវីដ-១៩ នៅឯប្រទេសជប៉ុន និងនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងពីរនេះ ដែលការរីករាលដាលនៃការឆ្លងនៅតែមានស្ថិរភាព បើប្រៀបធៀបជាមួយប្រទេសដទៃទៀតដូចជាសហរដ្ឋអាមេរិកជាដើម។

គម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាននេះ ធ្វើឡើងនៅពេលដែលជប៉ុនព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់នេះ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនទៅលើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងបញ្ហាផ្សេងៗទៀត។

ប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ក៏ជាគោលដៅក្រៅប្រទេសដំបូងគេសម្រាប់អតីតនាយករដ្ឋ មន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជាលើកទីពីរ កាលពីខែធ្នូ ឆ្នាំ ២០១២ ។ លោក អាបេ បានបន្តទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ កាន់តែជិតស្និទ្ធ ហើយលោក ស៊ូហ្កា ត្រូវគេរំពឹងថា នឹងអនុវត្តតាម។ បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីជប៉ុនកាលពីថ្ងៃទី ១៦ ខែកញ្ញា លោក ស៊ូហ្កា បានជួបពិភាក្សាតាមទូរស័ព្ទទ្វេភាគីជាមួយមេដឹកនាំនៃប្រទេសនានា រួមមានសហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ចិន និងរុស្ស៊ី៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត