អាស៊ាន ២០២០៖ ឯកអគ្គរដ្ឋទូតនៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ប្រចាំនៅ​អាហ្វ្រិកខាងត្បូងវាយតម្លៃខ្ពស់ចំពោះប្រទេសម្ចាស់ផ្ទះវៀតណាម

12:58 | 25/09/2020

នាថ្ងៃទី ២៣ ខែកញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្រ្វិក ខាងត្បូងលោក Hoang Van Loi ប្រធាន គណៈកម្មការអាស៊ាននៅ Pretoria (APC) បានដឹកនាំកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅប្រទេសសាមីចំនួន ៧ រូប មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអំពីកម្មវិធីប្រតិបត្តិរបស់ APC នាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត Hoang Van Loi បានថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅ Pretoria សុទ្ធតែបានវាយតម្លៃថា វៀតណាមបានបំពេញល្អនូវភារកិច្ចក្នុងនាមជាប្រធានអាស៊ានក្នុងរយៈពេល ៩ខែកន្លងទៅ។ ជាក់ស្ដែង ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Komate Kamalanavin បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានធ្វើសកម្មភាពជាច្រើន ដើម្បីបង្ហាញចក្ខុវិស័យភាពជាអ្នកដឹកនាំយ៉ាងខ្លាំងក្លាក្នុងការដឹកនាំសមូហភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វៀតណាម ជាពិសេសគឺការជួយសម្រួលប្រទេសជាសមាជិកអាស៊ានមួយចំនួន ក៏ដូចជាបណ្តាប្រទេសដៃគូមួយចំនួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតផងដែរ។ ចំណែកឯឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Mohamad Nizan B. Mohamad បានឲ្យដឹងថា លោកមានចំណាប់អារម្មណ៍ចំពោះភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការសម្របសម្រួល និងដឹកនាំអាស៊ានដើម្បីជំនះពុះពារលើរាល់ការសាកល្បងរួម ជាពិសេសគឺវិបត្តិជំងឺកូវីដ ១៩ ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត