វៀតណាមប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវម៉ាស់ពេទ្យចំនួន១សែនម៉ាស់

08:54 | 24/09/2020

លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវៀតណាមព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19។

លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar (ខាងឆ្វេង) និងតំណាងសម្ព័ន្ធក្រុមហ៊ុន PSD។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន PSD ដែលមានជំនាញផ្នែកផលិតម៉ាស់ បានប្រគល់ជូនប្រជាជនអ៊ីស្រាអែលនូវ ម៉ាស់ពេទ្យចំនួន១សែនម៉ាស់។ ស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម បានទទួលជំនួយឧបត្ថម្ភនិងសុឆន្ទៈពីភាគីវៀតណាម។ លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវៀតណាមព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19។ សកម្មភាពខាងលើបានបង្ហាញឲ្យឃើញនូវចំណងសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងដំណាក់កាលដ៏លំបាកដោយសារជម្ងឺរាតត្បាត ព្រមទាំងជាសក្ខីភាពនៃចំណងមិត្តភាពនិង ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

គួរជម្រាបបន្ថែមទៀតថា ប្រទេសអ៊ីស្រាអែលបានសម្រេចចិត្តបិទ ប្រទេសជាលើកទី២ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ ការ បិទប្រទេសលើកទី២នេះនឹងអូសបន្លាយក្នុងរយៈពេល៣សប្ដាហ៍ក្នុងបរិបទដែលបរិមាណករណីឆ្លងជម្ងឺនៅប្រទេសនេះកំពុងកើនឡើង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត