យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Andriu Jep-fri ។
លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Andriu Jep-fri (រូបថត៖
ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថាប្រទេសវៀតណាមមានដាក់ចេញគោលការណ៍អនុវត្តគោលដៅពីរទន្ទឹមគ្នា ពោលគឺបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងជំរុញផលិតកម្មនិងអាជីវកម្មផង។ វៀតណាមគាំទ្រទស្សនៈរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការវាយតម្លៃចំពោះការព្យាករណ៍កំណើនរបស់វៀតណាមនៅឆ្នាំនេះ។ នាពេលខាងមុខលោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រដល់ការកសាងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមសម្រាប់ឆ្នាំ ២០២១-២០២៥ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាថែមទៀតក្នុងដំណើរការ អភិវឌ្ឍន៍និងអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសជាតិសម្រាប់ដំណាក់កាលថ្មី (ឆ្នាំ២០២១-២០២៥) ផងដែរ។
នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសវៀតណាមលោក Andriu Jep-fri បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសវៀតណាមចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុងរយៈពេលកន្លងមក។ រដ្ឋាភិបាលវៀតណាមកំពុងរៀបចំយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំនិងបេសកកម្មរយៈពេល ៥ ឆ្នាំ (២០២១-២២២៥ ) ខណៈពេលដែលធនាគារអភិវឌ្ឍន៍អាស៊ីក៏កំពុងបង្កើតយុទ្ធសាស្ត្រភាពជាដៃគូក្នុងប្រទេសរយៈពេល ៥-១០ ឆ្នាំខាងមុខទៀតដែរ។ លោកមានបំណងចង់ធ្វើយ៉ាងមេចដើម្បីកសាងយុទ្ធសាស្ត្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីឲ្យសមស្របជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមដែលជាប្រទេសមានភាពស្វាហាប់នៅក្នុងតំបន់។ទន្ទឹមនឹងនេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនដើម្បីធ្វើសកម្មភាពឱ្យបានត្រឹមត្រូវជាងមុនដោយផ្តោតលើវិស័យសហគ្រាសឯកជន និងបង្កើតបរិយាកាសអំណោយផលដើម្បីទាក់ទាញការវិនិយោគឯកជនកាន់តែច្រើនទៅក្នុងដំណើរការអភិវឌ្ឍន៍៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន