ជាលើកដំបូង លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong នឹងផ្ញើសារទៅកាន់អង្គការសហប្រជាជាតិ

23:28 | 18/09/2020 (បកប្រែដោយឌីណា)

យុគសម័យ -តាមផែនការគ្រោងទុក នៅថ្ងៃទី ២៤ ខែកញ្ញា លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong នឹងផ្ញើសារទៅកាន់សម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី៧៥ ។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong ។ (រូបថត៖ VGP)

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទកាសែតប្រចាំ នៅរសៀលថ្ងៃទី ១៧ ខែកញ្ញាបាននិយាយឲ្យដឹងថា។

ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា សប្តាហ៍កំពូលនៃ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ រួមទាំងសម័យប្រជុំពិភាក្សានៃមហាសន្និបាត នីតិកាលទី ៧៥ និងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវី រួមបញ្ចូលគ្នានៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំវៀតណាមនឹងអញ្ជើញចូលរួមនិងផ្ញើសារទៅកាន់កិច្ចប្រជុំទាំងនេះ។

តាមផែនការគ្រោងទុក ថ្ងៃទី ២៤ ខែកញ្ញាលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong នឹងផ្ញើសារទៅកាន់សម័យប្រជុំជាន់ខ្ពស់នៃ មហាសន្និបាតនីតិកាល ៧៦ ។ នាថ្ងៃទី ២១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តីវៀតណាមNguyen Xuan Phuc នឹងផ្ញើសារទៅកាន់សម័យប្រជុំពិភាក្សាជាន់ខ្ពស់ ក្នុងឱកាសអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ។

នាថ្ងៃទី ១ ខែតុលា លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan គ្រោងនឹងផ្ញើសារទៅកាន់សម័យប្រជុំជាន់ខ្ពស់ ដើម្បី អបអរសាទរខួបលើកទី ២៥ នៃទិវាសន្និសីទពិភពលោកលើកទី ៤ ស្តីពីស្ត្រី។ នាថ្ងៃទី ២ ខែតុលា លោកឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh នឹងផ្ញើសារទៅកាន់សម័យប្រជុំជាន់ខ្ពស់អំពីទិវាអន្តរជាតិនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។

លោកស្រី Hang បាននិយាយថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានផ្ញើសារទៅកាន់សម័យប្រជុំរបស់អង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជា តិនីតិកាលទី ៧៥ ដើម្បីបញ្ជាក់ពីតួនាទីរបស់សមាជិកដែលមានទំនួលខុសត្រូវនិងសកម្ម។ រួមវិភាគទានជាវិជ្ជមាននិងសំខាន់ដល់សកម្មភាពរបស់សហគមន៍អន្តរជាតិ ព្រមទាំងបង្ហាញការយកចិត្តទុកដាក់របស់វៀតណាមក្នុងការដោះស្រាយបញ្ហាអន្តរជាតិនិងតំបន់។

ជាពិសេសនេះជាលើកទី ១ ហើយដែលលោកអគ្គលេខាធិការបក្សប្រធានរដ្ឋ វៀតណាម នឹងអញ្ជើញចូលរួមនិងផ្ញើសារទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងគោលបំណងបង្ហាញនូវគោលនយោបាយនិងមាគ៌ាកិច្ចការបរទេសខ្ពស់បំផុតរបស់វៀតណាម./.


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត