ជម្រុញទំនាក់ទំនងភាគដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុនឡើងដល់កំរិតថ្មី

09:38 | 17/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោកស្រី Le Thi Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការកាន់ដំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោកស្រី Le Thi Thu Hang

នាថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានទាក់ទងនឹងនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា“ វៀតណាមអបអរសាទរចំពោះលោក Suga Yoshihide ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយជប៉ុន និងមានបំណងសហការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តីថ្មីនិងរដ្ឋាភិបាលជប៉ុន ដើម្បីនាំមកនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាម - ជប៉ុន ឲ្យមានការអភិវឌ្ឍឡើងដល់កម្ពស់ថ្មីមួយដែលកាន់តែស៊ីជម្រៅលើគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធិភាពសម្រាប់ជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកផងដែរ។
ក្នុងឱកាសដែលលោក Suga Yoshihide ត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន និងនាយករដ្ឋមន្រ្តីជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញផ្ញើសារលិខិតអបអរសាទរចំពោះលោកនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន Suga Yoshihide ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត