កិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមសមាជិកសភាវ័យក្មេង AIPA

12:29 | 09/09/2020

ក្រុមសមាជិកសភាវ័យក្មេងបានគាំទ្រចំពោះការដែល កិច្ចប្រជុំក្រៅផ្លូវការ របស់ក្រុមសមាជិកសភាវ័យក្មេង AIPA នឹងក្លាយទៅជាសកម្មភាពផ្លូវការក្នុងក្របខ័ណ្ឌ AIPA។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

នៅក្នុងក្របខ័ណ្ឌនៃ មហា សន្និបាត អន្តរសភានោះ កិច្ចប្រជុំក្រៅផ្លូវការ របស់ក្រុមសមាជិកសភាវ័យក្មេង AIPA បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ៨ ខែកញ្ញា។ អញ្ជើញវាយតម្លៃអំពីតួនាទីរបស់ក្រុមសមាជិក សភាវ័យក្មេងនោះ លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបញ្ជាក់ថា៖ “តំណាងឱ្យយុវជនជិត ២២០ នាក់ ដែលស្មើនឹងមួយភាគបីនៃចំនួនប្រជាជនអាស៊ាននោះ ក្រុមសមាជិកសភាវ័យក្មេងគឺជាបញ្ញាវ័ន្តវ័យក្មេងដែលពោរពេញទៅដោយកម្លាំងណាស់ ព្រមទាំងដើរតួនាទីដ៏សំខាន់ក្នុងការបង្ហាញនូវឆន្ទៈគំនិតផ្ដួចផ្ដើមរបស់សមាជិកសភាវ័យក្មេង ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពរបស់ AIPA ផងដែរ”។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមសមាជិកសភាវ័យក្មេងបានគាំទ្រចំពោះការដែល កិច្ចប្រជុំក្រៅផ្លូវការ របស់ក្រុមសមាជិកសភាវ័យក្មេង AIPA នឹងក្លាយទៅជាសកម្មភាពផ្លូវការក្នុងក្របខ័ណ្ឌ AIPA ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត