កម្ពុជានិងឡាវវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមលើ AIPA ៤១ របស់វៀតណាម

17:44 | 09/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - កិច្ចប្រជុំអន្តរសភាអាស៊ានលើកទី ៤១ (AIPA) មានប្រធានបទថា “ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប” ដែលរៀបចំឡើងដោយរដ្ឋសភាវៀតណាមចាប់ពីថ្ងៃទី ៨-១០ ខែកញ្ញានៅទីក្រុងហាណូយតាមរយៈប្រព័ន្ធវីដេអូ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូចុចប៊ូតុងបោះពុម្ភផ្សាយគេហទំព័រ កម្មវិធីទូរស័ព្ទចល័តរបស់ AIPA ២០២០។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ថ្លែងបទសម្ភាសន៍សារព័ត៌មាននៅកម្ពុជាក្នុងឱកាសមុនកិច្ចប្រជុំ AIPA លើកទី ៤១ អគ្គលេខាធិការរដ្ឋសភាកម្ពុជាលោក Leng Peng Long បានមានប្រសាសន៍ថា ប្រទេសវៀតណាមបានត្រៀមខ្លួនយ៉ាងល្អក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ហើយរដ្ឋសភាកម្ពុជាក៏បានចូលរួមយ៉ាងសកម្មនូវសកម្មភាពដែលរៀបចំដោយវៀតណាមផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ចំពោះរបៀបវារៈរបស់ AIPA លើកទី ៤១ លោក Leng Peng Long បាននិយាយថា ក្រៅពីមាតិកាធម្មតា វៀតណាមបានបន្ថែមខ្លឹមសារសំខាន់ៗ ២ ទៀត។ នោះគឺជាគំនិតផ្តួចផ្តើមអំពីការបង្កើតគណៈកម្មាធិការសភាវ័យក្មេង AIPA និងពិភាក្សាអំពីជំងឺរាតត្បាត COVID-19។

អគ្គលេខាធិការរដ្ឋសភាកម្ពុជាលោក Leng Peng Long។ (រូបថត៖ Tran Long/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយវាយតម្លៃលើគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការសភាវ័យក្មេង AIPA លោក Leng Peng Long បានឱ្យដឹងថា មនុស្សវ័យក្មេងគឺជាកម្លាំងខ្លាំងរបស់ប្រទេសនីមួយៗ ដូច្នេះរដ្ឋសភាត្រូវតែមានគោលនយោបាយសម្រាប់យុវជនរបស់រដ្ឋសភានីមួយៗនៅក្នុងប្លុកអាស៊ាន ហើយបង្កើតលក្ខខណ្ឌសម្រាប់យុវជនចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍន៍ជាតិ។

ទាក់ទងនឹងគំនិតផ្តួចផ្តើមដើម្បីពិភាក្សាអំពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដើម្បីរកដំណោះស្រាយជម្នះផលវិបាកនៃជំងឺរាតត្បាតនេះ អគ្គលេខាធិការរដ្ឋសភាកម្ពុជាបានបញ្ជាក់ថា ការដាក់បន្ថែមខ្លឹមសារទៅក្នុងរបៀបវារៈរបស់ AIPA គឺជារឿងបន្ទាន់ណាស់ ពីព្រោះបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត ខណៈពេលដែលមិនបានរកដំណោះស្រាយដាច់ខាតដើម្បីជម្នះបញ្ហានេះ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវលោក Eksavang Eksavang Vongvichith ។ (រូបថត៖ VOV)

ចែករំលែកទស្សនៈដូចគ្នា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវលោក Eksavang Vongvichith ក៏បានចែករំលែកការវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមលើ AIPA ៤១។

ឆ្លើយតបទៅនឹងវិទ្យុ VOV លោក Eksavang Vongvichith មានប្រសាសន៍ថា ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលរងផលប៉ះពាល់ដល់ការរៀបចំសន្និសីទក៏ដោយក៏រដ្ឋសភាវៀតណាមក៏ដូចជាក្រុមអ្នកជំនាញបានអនុវត្តការងារនេះយ៉ាងសកម្ម។

លោក Eksavang Vongvichith បានឱ្យដឹងថា “ចំពោះបញ្ហានៃគំនិតផ្តួចផ្តើមរបស់វៀតណាម នេះត្រូវបានបង្ហាញចេញពីប្រធានបទនៃសន្និសីទដែលជា អាស៊ានមានភាពស្អិតរមួតនឹងការឆ្លើយតប។ ជាមួយនឹងគំនិតផ្តួចផ្តើមខាងលើនេះ អាចនិយាយបានថា វៀតណាមបានចូលរួមចំណែកយ៉ាងធំធេងនិងបង្ហាញនូវការប្តេជ្ញាចិត្តដ៏ធំធេងរបស់រដ្ឋសភា ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋវៀតណាម។ យើងសូមអបអរសាទរចំពោះសមមិត្ត ហើយយើងមានសេចក្តីរីករាយដែលបានចូលរួមចំណែកក្នុងជោគជ័យនៃសន្និសីទតាមរយៈវីដេអូលើកនេះ”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត