AIPA លើកទី ៤១ រួមវិភាគទានក្នុងការលើកកម្ពស់កិត្យនុភាពរបស់រដ្ឋសភាវៀតណាម

22:03 | 07/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - ដោយការអនុវត្តយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវ AIPA លើកទី ៤១ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ ដោយនាំមកនូវជោគជ័យនិងកិត្យានុភាពរបស់រដ្ឋសភាវៀតណាម។

នាព្រឹកថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ នៅវិមានរដ្ឋសភាប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នកណ្តាលជាច្រើនបានចូលរួមក្នុងពិធីប្រកាសគេហទំព័ររបស់ AIPA 2020 កម្មវិធីដំឡើងនៅលើទូរស័ព្ទចល័ត និងកំណត់អត្តសញ្ញាណ AIPA ឆ្នាំ ២០២០។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)


នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅទីក្រុង Ha Noi លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ជាប្រធានអាស៊ាន ឆ្នាំ២០២០ រួមជាមួយលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជាប្រធាន AIPA លើកទី ៤១ អញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ ASEAN និង AIPA ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)


នាព្រឹកថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២០ នៅវិមានរដ្ឋសភាប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA លើកទី ៤១ បានអញ្ជើញធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំជាតិ គណៈកម្មាធិការជាតិរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA-៤១) ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)


កិច្ចប្រជុំតាមរយៈ video conferene ក្រោមប្រធានបទ “ដៃគូអន្តរសភាស្តីពីកិច្ចសហប្រតិបត្តិការ អប់រំ វប្បធម៌​ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (AIPA-ECC) នារសៀលថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ នៅទីក្រុងHa Noi ក្រោមការដឹកនាំរបស់លោកអនុប្រធានរដ្ឋសភា Nguyen Quoc Hien។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ នៅទី Ha Noi រដ្ឋសភានៃប្រទេសវៀតណាមបានបើកកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាផ្តល់យោបល់របស់ AIPA លើកទី ៣ ស្តីពីការប្រែក្លាយពាក្យសម្តីទៅជាសកម្មភាព ដើម្បីឆ្ពោះទៅកសាងសមាគមន៍អាស៊ានគ្មានគ្រឿងញៀន ។ លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)


ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ នៅទីក្រុង Ha Noi លោកនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាប្រធានអាស៊ាន ២០២០ និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជាប្រធាន AIPA លើកទី ៤១ បានអញ្ជើញធ្វើជាសហអធិបតីក្នុងសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជាប្រធាន AIPA លើកទី​៤១ អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាននិង AIPA តាមប្រព័ន្ធវីដេអូ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅទីក្រុង Ha Noi នារសៀលថ្ងៃទី ២៦ ខែមិថុនា​ ឆ្នាំ២០២០ ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅទីក្រុង Ha Noi លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ជាប្រធានអាស៊ាន ២០២០ និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជាប្រធាន AIPA លើកទី ៤១ បានអញ្ជើញជាសហអធិបតីក្នុងការសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាននិង AIPA តាមរយៈប្រព័ន្ធវីដេអូ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh ត្រូវបានអនុញ្ញាតដោយលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ប្រធាន AIPA ២០២០ និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជាអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីប្រគល់អំណោយជាម៉ាស់ពេទ្យរបស់រដ្ឋសភាវៀតណាមបរិច្ចាកជូនដល់រដ្ឋសភានិងប្រជាជនកម្ពុជា។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០ នៅវិមានរដ្ឋសភា ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃរដ្ឋសភា លោក Nguyen Van Giau ក្នុងនាមរដ្ឋសភាវៀតណាមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទនៃកិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត COVID- 19 ដែល​រៀបចំដោ គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភានៃសភាតំណាងឥណ្ឌូនេស៊ី។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សម័យប្រជុំលើកទី ១ គណៈកម្មាធិការដឹកនាំគណៈកម្មាធិការជាតិរៀបចំមហាសន្និបាត AIPA លើកទី ៣១ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុង Ha Noi ក្រោមអធិបតីភាពរបស់លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជាប្រធាន AIPA លើកទី ៤១ ។ បន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការរៀបចំ AIPA លើកទី ៤១ បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបង្កើតលេខាធិការដ្ឋានជាតិនិងអនុគណៈកម្មាធិការនៃ AIPA លើកទី ៤១ ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)



(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត