ថៃវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩

14:16 | 04/09/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ៣ ខែកញ្ញានៅទីស្នាក់ការ នៃក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវិដេអូជាមួយឧបនាយករដ្ឋមន្ត្រីថៃនិងលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រីថៃ អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមានកិច្ចសហប្រតិបត្តិការក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការចាប់អារម្មណ៍ទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវិដេអូជាមួយឧបនាយករដ្ឋមន្ត្រីថៃនិងលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រីថៃ ។ (ប្រភព៖ Baoquocte)

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ លោកក៍បានសម្តែងនូវជំនឿថាប្រទេសវៀតណាមនឹងបន្តគ្រប់គ្រងការរីករាលដាលបានយ៉ាងល្អ ទន្ទឹមនឹងនោះអនុវត្តដោយជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអបអរសាទរប្រទេសវៀតណាមក្នុងសមត្ថភាពប្រធានអាស៊ានដែលបានរៀបចំសន្និសីទអាស៊ានដោយជោគជ័យ រក្សានិងជំរុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ាននិងរវាងអាស៊ាននិងដៃគូ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានថ្លែងអំណរគុណចំពោះការគាំទ្រនិងការសម្របសម្រួលរបស់ប្រទេសថៃ ដោយសន្យាបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនអ្នកជំនាញអ្នកគ្រប់គ្រងនិងកម្មករជំនាញ។ ប្រទេសនានារួមទាំងប្រទេសថៃត្រូវបានអនុញ្ញាតឱ្យបន្តចូលប្រទេសវៀតណាមដែលរួមចំណែកធ្វើឱ្យប្រតិបត្តិការអាជីវកម្មមានស្ថេរភាពក៏ដូចជាពិចារណាពីលទ្ធភាពនៃបើកជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ។

ភាគីទាំងពីរបានឯកភាពគ្នាខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យ ដល់ ២០ ពាន់លានដុល្លារអាមេរិក / ឆ្នាំដែលជាគោលដៅដែលបានគ្រោងទុកហើយ ឆាប់ៗនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសពលករទ្វេភាគីថ្មី។ ក្នុងស្មារតីនេះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកPham Binh Minh បានអះអាងថាវៀតណាមនឹងបន្តជួយសម្រួលដល់ការវិនិយោគរបស់ថៃលើវិស័យថៃដ៏រឹងមាំដូចជាទេសចរណ៍សមុទ្រឧស្សាហកម្មវាយនភណ្ឌស្បែកជើងកសិកម្មបច្ចេកវិទ្យាខ្ពស់គាំទ្រឧស្សាហកម្ម ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត