នាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងថាវៀតណាមគប្បីរំដោះលំហូរដើមទុន និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

11:06 | 05/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ដោយរំលឹកឡើងវិញនូវការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងផ្តោតអារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា“ សុខភាព” នៃវិស័យសេដ្ឋកិច្ចវៀតណាមត្រូវបានគេចាត់ទុកថាស្ថិតក្នុងក្រុមកំណើនឈានមុខគេផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc

នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានឲ្យដឹងថាសម័យប្រជុំជាប្រចាំលើកនេះបានវាយតម្លៃយ៉ាងជ្រៅអំពីការអនុវត្តគោលដៅពីរទាំងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ រួំទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងខែសីហា និង ៨ ខែដំបូងនៃឆ្នាំ ២០២០ ផងដែរ។

ក្នុងរយៈពេលកន្លមកនេះ ប្រទេសវៀតណាមបានគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងស្មារតីនៃការសំរេចគោលដៅពីរក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាតរួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ល្បឿនទូទៅនៃការអភិវឌ្ឍន៍ប្រទេសត្រូវបានរក្សាយ៉ាងរឹងមាំផងដែរ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថាប្រសិនបើប្រទេសទាំងមូលត្រូវបានប្តេជ្ញាចិត្តរួមជាមួយនឹងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលសម្រាប់អនុវត្តដំណោះស្រាយយ៉ាងហ្មត់ចត់ស្របតាមទិសដៅរបស់រដ្ឋាភិបាលសេដ្ឋកិច្ចរបស់យើង នៅឆ្នាំនេះអាចរីកចម្រើនជាវិជ្ជមាន ២-៣% ហើយនេះក៏ជាការវាយតម្លៃនិងព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើនផងដែរ។

ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងស្ថាប័នក្នុងតំបន់ផ្តោតលើការពិភាក្សាអំពីបញ្ហាពន្ធនិងថ្លៃសេវាគោលនយោបាយដើម្បីទាក់ទាញវិនិយោគក្នុងស្រុក FDI ការកែទម្រង់បែបបទរដ្ឋបាល កៀរគរធនធានសង្គម ដើម្បីជម្រុញសេដ្ឋកិច្ចឱ្យជម្នះការលំបាក បន្តអភិវឌ្ឍប្រកបដោយចីរភាពនិងមានស្មារតីប្តេជ្ញាចិត្ត ដើម្បីបំពេញគោលដៅពីរនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លង ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យផងដែរ ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកទាំងអស់របស់រដ្ឋាភិបាលផ្តោតលើការចូលរួមចំណែកដំណោះស្រាយការគ្រប់គ្រងជាក់ស្តែងបន្ថែមទៀតដោយមិនត្រឹមតែសម្រេចបាននូវកំណើនវិជ្ជមានប៉ុណ្ណោះទេថែមទាំងទទួលបានសន្ទស្សន៍កំណើនខ្ពស់បំផុតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត