ប្រទេសវៀតណាមបានជំនះពុះពារលើរាល់ការលំបាកក្នុងការបញ្ចប់អាណត្តិជាប្រធាន AIPA

07:01 | 04/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមប្រឹក្សានីតិបញ្ញត្តិ (រដ្ឋសភា) នៃប្រទេសប្រ៊ុយណេបានបញ្ជាក់ថាប្រទេសវៀតណាមបានបញ្ចប់តំណែងជាប្រធានសហភាពសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ក្នុងឆ្នាំមួយ ដែល«មានការលំបាកណាស់» សម្រាប់ពិភពលោកទាំងមូល ដោយមិនថាត្រឹមតែសម្រាប់ វិសាលភាពក្នុងតំបន់ប៉ុណ្ណោះទេ។

សមាជិកសភាប្រ៊ុយណេ លោកស្រី Nik Hafimi Abdul Haadii

យោងតាមសមាជិកសភាប្រ៊ុយណេ លោកស្រី Nik Hafimi Abdul Haadii បានឲ្យដឹងថា ដោយមានប្រធានបទ“ ការទូតសភា ដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្ម” មហាសន្និបាត AIPA លើកទី ៤១ គឺជាមហាសន្និបាត AIPA“ ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ” ដែលត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ។ លោកស្រី Abdul Haadii បានអត្ថាធិប្បាយថាប្រទេសវៀតណាមបានចូលរួមវិភាគទានជាច្រើនក្នុងនាមជាប្រធាន AIPA ក្នុងឆ្នាំ ២០២០ ដើម្បីពង្រឹងនូវការរួបរួមរបស់អាស៊ាននិងសម្របខ្លួនយ៉ាងសកម្មទៅនឹងបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានបញ្ហាជំងឺរាតត្បាតកូវីដ១៩។

អាស្រ័យហេតុនេះ ក្រោមការដឹកនាំរបស់វៀតណាម AIPA មានប្រតិកម្មដ៏ស្អិតរមួតខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្នុងស្មារតី “អាស៊ាន - ស្អិតរមួត និងការឆ្លើយតបយ៉ាងសកម្ម” ក្នុងនាមជាអង្គភាពត្រួតពិនិត្យដំណើរការនៃរបៀបវារៈក្នុងតំបន់ក៏ដូចជាតាមរយៈតួនាទីរបស់សមាជិកសភាក្នុងការអនុវត្តគោលនយោបាយនៅក្នុងប្រទេសនីមួយៗផងដែរ។ សមាជិកសភា Abdul Haadii ក៏បានលើកឡើងផងដែរថាក្រុមប្រឹក្សានីតិបញ្ញត្តិនៃប្រទេសប្រ៊ុយណេនិងរដ្ឋសភាវៀតណាមមានសកម្មភាពសហប្រតិបត្តិការជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីកសាងនិងបង្រួបបង្រួម AIPA ។

លោកស្រី Abdul Haadii បានសង្កត់ធ្ងន់ថាដោយមានសាមគ្គីភាពនិងការភ្ជាប់អាស៊ាន ប៊្រុយណេគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសវៀតណាមព្រមទាំងបញ្ជាក់ថាចូលរួមវិភាគទាននិងការឧបត្ថម្ភទាំងនេះបានជួយប្រទេសវៀតណាមបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រធាន AIPA ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត