យុគសម័យ - នាថ្ងៃទី ២ ខែកញ្ញា នៅ “ទីលានមិត្តភាព” នៃពហុកីឡដ្ឋានកីឡាអាល់លីណូជាយក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី កងទ័ពប្រជាជនវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកងទ័ពអន្ត្រជាតិឆ្នាំ ២០២០ បានប្រព្រឹត្តទៅ “ ទិវាវប្បធម៌។ “ ជាពិសេដើម្បីសអបអរសាទរគម្រប់ខួប ៧៥ ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីបុណ្យឯករាជ្យជាតិរបស់វៀតណាមដ៏អត្ថន័យនៅឯព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តជាតិឆ្នាំ ២០២០
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅរុស្ស៊ីបានឲ្យដឹងថាចាប់ផ្តើមទិវាវប្បធម៌នេះគឺជាពិធីច្រៀងភ្លេងជាតិរួមគ្នា។ នេះគឺជាលើកដំបូងដែលភ្លេងជាតិវៀតណាមត្រូវបានចាក់ផ្សាយមាននៅព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិ (Army Games 2020) ដើម្បីប្រារព្ធគម្របខួប៧៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យរបស់វៀតណាម ។
កម្មវិធី“ ទិវាវប្បធម៌” ត្រូវបានចែកចេញជា ២ ផ្នែក រួមមានការសម្តែងសិល្បៈនិងការផ្លាស់ប្តូរវប្បធម៌ខាងម្ហូបអាហារ។ លោកស្រីវរសេនីយ៍ឯកបំរុង Dang My Hanh មេបញ្ជាការក្រុមវប្បធម៌និងសិល្បៈដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា ទិវាបុណ្យឯករាជ្យជាតិ ត្រូវប្រារព្ធធ្វើនៅក្នុងព្រឹត្តិការណ៍នេះពិតជាមានអត្ថន័យខ្លាំងណាស់ ពីព្រោះវាមិនត្រឹមតែមានអត្ថន័យសំខាន់នៅក្នុងក្រអៅបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយពីភាពអង់អាចក្លាហានជាប្រពៃណីរបស់ប្រជាជនវៀតណាម ក្នុងការការពារនិងកសាងប្រទេសជាតិក្នុងឱកាសនៃការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនៅឯប្រទេសរុស្ស៊ីទៀតផង។
លោកស្រីវរសេនីយ៍ឯកបំរុងបនេះក៏បានបញ្ជាក់ដែរថា នាថ្ងៃទី ២៩ ខែសីហា ក្រុមវ ប្បធម៌និងសិល្បៈវៀតណាម ទទួលបានប័ណ្ណសរសើរតែមួយគត់ពីក្រសួងការពារជាតិរុស្ស៊ី និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ ដោយសារការបញ្ចប់កម្មវិធីវប្បធម៌និងសិល្បៈបានយ៉ាងល្អប្រសើរនៅឯព្រឹត្តិការណ៍នេះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន