ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀតណាម

14:16 | 01/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅក្នុងនាទី “ព្រឹត្តិការណ៍និងការអត្ថាធិប្បាយ” នៃកាសែតអេឡិចត្រូនិក Al – Ahram ដែលចេញផ្សាយនាថ្ងៃទី៣១ ខែសីហា អ្នកកាសែត Kamal Gaballa បានមានអត្ថបទក្រោមចំណងជើងថា “ជោគជ័យដ៏ធំធេងរបស់វៀតណាមក្នុងពិធីគម្របខួបលើកទី ៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ” ។

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) នៅលើនាទី “ព្រឹត្តិការណ៍និងការអត្ថាធិប្បាយ” នៃកាសែតអេឡិចត្រូនិក Al – Ahram ដែលចេញផ្សាយនាថ្ងៃទី៣១ ខែសីហា អ្នកកាសែត Kamal Gaballa បានមានអត្ថបទក្រោមចំណងជើងថា “ជោគជ័យដ៏ធំធេងរបស់វៀតណាមក្នុងពិធីគម្របខួបលើកទី ៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ” ។

យោងតាមអ្នកកាសែត Gaballa បាន ឲ្យដឹង ថាជារៀងរាល់ឆ្នាំថ្ងៃដំបូងនៃខែកញ្ញាគឺជាឱកាសដែលអ្នកនិពន្ធទន្ទឹងរង់ចាំពីព្រោះសម្រាប់ប្រទេសអេហ្ស៊ីបថ្ងៃទី ១ ខែកញ្ញាជារៀងរាល់ឆ្នាំគឺជាគម្រប់ខួបនៃការបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយសម្រាប់ប្រទេសវៀតណាម ថ្ងៃទី ២ ខែកញ្ញាគឺជាទិវាបុណ្យឯករាជ្យជាតិដែលត្រូវបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗនេះ។ នៅក្នុងអត្ថបទលោក Gaballa បាននិយាយថាថ្ងៃទី ១ ខែកញ្ញាឆ្នាំនេះគឺជាខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងអេហ្ស៊ីបនិងវៀតណាម ហើយជាពេលវេលាសម្រាប់យើងពិនិត្យឡើងវិញនូវសារសំខាន់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ អេហ្ស៊ីបជាប្រទេសអារ៉ាប់ដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀតណាម

អ្នកនិពន្ធរូបនេះបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវតិ្តសាស្រ្ត ក្នុងរយៈពេល៧៥ ឆ្នាំរបស់ប្រជាជាតិវៀតណាម ជាមួយនឹងសមិទ្ធិផលដ៏ធំធេងលើវិស័យសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេស។ អ្នកនិពន្ធរូបនេះក៏បានសង្កត់ធ្ងន់ថាក្នុងដំណាក់កាលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពនិងរឹងមាំ អតិផរណាត្រូវបានគ្រប់គ្រង និងរក្សានៅក្នុងកំរិតទាប ព្រមទាំងបង្កើតបរិយាកាសនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។ ទោះបីជារងផលប៉ះពាល់យ៉ាងអវិជ្ជមានដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងឆមាសទី១នៃឆ្នាំ ២០២០ នៅតែទទួលបានអត្រាកំណើនវិជ្ជមាន ពោលគឺកើនឡើង ១,៨១% ។ ចំពោះវិស័យកិច្ចការការបរទេសវិញ រហូតមកដល់ពេលនេះវៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ហើយ។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងដើរតួនាទីដ៏សំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើផែនទីនយោបាយនិងការទូតសកលលោក តាមរយៈការកាន់តំណែងជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ព្រមទាំងចូលរួមចំណែកក្នុងជួរកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមផងដែរ។

អ្នកនិពន្ធរូបនេះក៏បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងវៀតណាមនិងអេហ្ស៊ីប ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកជាពិសេស តួនាទីរបស់លោកប្រធានហូជីមិញក្នុងការចាក់គ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគី នៅពេលដែលលោកប្រធានហូជីមិញបានលើកសំណើរឲ្យបើក ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអេហ្ស៊ីបក្នុងឆ្នាំ ១៩៥៨ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត