ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលនឹងទទួលបានកំណើនវិជ្ជមាននៅឆ្នាំនេះ

15:56 | 26/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមកាសែតបាងកកប៉ុស្តិ៍ រលកទីពីរនៃការរីករាលដាលនៃ Covid-19 មានការផ្ទុះឡើងខ្លាំងនៅលើពិភពលោក ហើយកម្រិតនៃការឆ្លងកំពុងកើនឡើង។ ប្រទេសវៀតណាមក៏ជាប្រទេសមួយក្នុងចំណោបណ្តាប្រទេសនេះដែរ។ បន្ទាប់ពីក្នុងរយៈពេល ៣ ខែ ប្រទេសវៀតណាមមិនបានកត់ត្រាការឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ទេ។

ទេសភាពទីក្រុងហូជីមិញ (រូបថត៖ nhandan.com.vn)

ការផ្ទុះជំងឺ Covid-19 ថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុង Da Nang ដែលបង្កើតការព្រួយបារម្ភថា វិស័យទេសចរណ៍និងវិស័យសេដ្ឋកិច្ចសំខាន់ៗ ជាច្រើនទៀតអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ប៉ុន្តែនោះមិនមែនជាព័ត៌មានអាក្រក់សម្រាប់វៀតណាមទេ។ អង្គការអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះជាច្រើនបានបញ្ជាក់ថាប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលនឹងទទួលបាននូវកំណើនវិជ្ជមាន នៅឆ្នាំនេះ។ ប្រការនោះអាស្រ័យលើការស្តារឡើងវិញនៃពាណិជ្ជកម្មសកល ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) បានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។ នេះត្រូវបានគេចាត់ទុកដូចជាកម្លាំងជំរុញដ៏ល្អសម្រាប់ការនាំចេញរបស់វៀតណាម ពង្រឹងនិងពង្រីកទីផ្សារនាំចេញជាមួយផលិតផលនាំចេញថ្មីៗជាច្រើន ជាពិសេសផលិតផលដែលវៀតណាមមានគុណសម្បត្តិប្រកួតប្រជែងជាច្រើន។ កិច្ចព្រមព្រៀង EVFTA នឹងលុបបំបាត់ពន្ធចំនួន ៩៩% នៃទំនិញដែលផ្លាស់ប្តូររវាងភាគីទាំងពីរ ជួយក្រុមហ៊ុននាំចេញវៀតណាមចូលទៅកាន់ទីផ្សារដែលមានតម្លៃ ១៨ លានលានដុល្លារ។

រដ្ឋាភិបាលវៀតណាមព្យាករណ៍ថា ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនឹងកើនឡើង ៤២,៧% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ធនាគារពិភពលោក (WB) ក៏បាននិយាយថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះមានសក្តានុពលក្នុងការបង្កើនកំណើនផលិតផលក្នុងស្រុកសរុប (GDP) វៀតណាមកើនឡើង ២,៤% និងបង្កើនការនាំចេញសរុបរបស់វៀតណាមកើនឡើង ១២% ។ តាមនោះវៀតណាមនឹងទទួលបានការអនុគ្រោះពន្ធនៅសហភាពអឺរ៉ុប តាមកម្មវិធីអនុគ្រោះទូទៅ (GSP) ។ ក្រៅពីនេះ សហភាពអ៊ឺរ៉ុបក៏ជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាមផងដែរដែលស្មើនឹងប្រមាណពាក់កណ្តាលនៃការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ។

គេហទំព័របាងកកប៉ុស្តិ៍បានបញ្ជាក់ថា“ EVFTA គឺជាកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់និងគ្រប់ជ្រុងជ្រោយដែលជួយវៀតណាមឱ្យក្លាយជាកត្តាដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក” ។

ក្រៅពីនេះ EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ២ (FTA) ដែលចុះហត្ថលេខាដោយសហភាពអឺរ៉ុបជាមួយប្រទេសអាស៊ាន ក្រោយប្រទេសសិង្ហបុរី។ ជារួមអាស៊ីអាគ្នេយ៍គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់សហភាពអ៊ឺរ៉ុប ក្រោយសហរដ្ឋអាមេរិកនិងចិន។ ដោយមានការវិនិយោគផ្ទាល់ពីបរទេសចូលអាស៊ាន នោចុងឆ្នាំ២៩១៧ ទទួលបាន ៣៧៤ ពាន់លានដុល្លារ សហភាពអឺរ៉ុបមានបំណងបន្តមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ានជាទូទៅ ប៉ុន្តែមិនទាន់សម្រេចបានលទ្ធផលដែលគេរំពឹងទុកនោះទេ។ ការចរចាបានចាប់ផ្តើមក្នុងឆ្នាំ ២០០៧ ហើយបានបញ្ចប់នៅឆ្នាំ ២០០៩ នៅពេលដែលរដ្ឋជាសមាជិកអាស៊ានបានជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដោយពន្លឿនដំណើរការនៃការចរចាទ្វេភាគី។

យោងតាមអ្នកជំនាញជាច្រើន កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហគមន៍អ៊ឺរ៉ុបនិងវៀតណាម ហើយរវាងសហភាពអ៊ឺរ៉ុបនិងសិង្ហបុរីអាចបង្កើតអំណោយផល​មិនល្អដល់បណ្តាប្រទេសសមាជិកអាស៊ាន។ ព្រោះថាប្រសិនបើ សហគមន៍អ៊ឺរ៉ុបបង្កើនការវិនិយោគដើមទុនចូលក្នុងប្រទេសសិង្ហបុរីឬប្រទេសវៀតណាមក្នុងវិស័យឧស្សាហកម្មយានយន្តដែលនឹងបង្កើតការប្រកួតប្រជែងជាមួយប្រទេសថៃ នៅពេលដែលប្រទេសនេះកំពុងនាំមុខគេក្នុងវិស័យនេះ។

ទោះយ៉ាងណា EVFTA ក៏បើកផងដែរដល់សហភាពអឺរ៉ុបនូវចក្ខុវិស័យថ្មីមួយក្នុងឱកាសរីកចម្រើន នៅអាស៊ីអាគ្នេយ៍ កិច្ចព្រមព្រៀងនេះនឹងក្លាយជាកម្លាំងជំរុញសម្រាប់ការចរចារថ្មីរវាងសហភាពអឺរ៉ុបនិងអាស៊ាន។ លើសពីនេះទៅទៀត ប្រទេសវៀតណាមក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីយុទ្ធសាស្ត្រ“China Plus One” (យុទ្ធសាស្រ្តធ្វើអាជីវកម្ម ដើម្បីចៀសវាងការវិនិយោគតែនៅក្នុងប្រទេសចិននិងធ្វើអាជីវកម្មនៅប្រទេសផ្សេងៗទៀត) ។ ដូច្នោះហើយ វិនិយោគិននៅប្រទេសចិនផ្ទេរនិងពង្រីកទៅប្រទេសផ្សេងទៀត (រួមទាំងប្រទេសវៀតណាម) ដើម្បីកាត់បន្ថយចំណាយសម្រាប់ពលកម្ម បង្កើនការនាំចូលទៅកាន់ទីផ្សារ។ ក្រុមហ៊ុនពហុជាតិមួយចំនួនដូចជា Apple, Samsung និង Nintendo បានចាប់ផ្តើមផ្លាស់ប្តូរមូលដ្ឋានផលិតកម្មឬស្វែងរកប្រភពផ្គត់ផ្គង់នៅប្រទេសវៀតណាម។ គេអាចមើលឃើញថា តំបន់ឧស្សាហកម្មធំ ៗ នៃឧបករណ៍អេឡិចត្រូនិចនិងទំនិញប្រើប្រាស់នៅវៀតណាមគឺជា "នំឆ្ងាញ់" សម្រាប់ក្រុមហ៊ុនផលិតពិភពលោក។

ទោះយ៉ាងណា ប្រទេសវៀតណាមក៏ប្រឈមនឹងបញ្ហាពីរដែរ។ ទីមួយហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្ររបស់ប្រទេសវៀតណាមមិនមានការអភិវឌ្ឍយ៉ាងខ្លាំងជាងប្រទេសដទៃទៀត នៅក្នុងតំបន់ឡើយ។ ទី ២ វៀតណាមខ្វះធនធានមនុស្សដែលមានជំនាញខ្ពស់។ ទោះយ៉ាងណាដោយ មានទិសដៅនិងការសម្រេចចិត្តត្រឹមត្រូវរបស់រដ្ឋាភិបាល វៀតណាមមានទំនុកចិត្តថានឹងប្រើឱកាសបានល្អ ហើយក្នុងពេលតែមួយបង្វែរការលំបាកទៅជាឱកាស ដើម្បីឆ្ពោះទៅរកការធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មជាតិ ដែលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 ./ .

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត