យុគសម័យ - វៀតណាមនិងចិនចាំបាច់ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវឯកសារគតិយុត្តចំនួន ៣ ស្តីពីព្រំដែនគោក ហើយថែមទាំងបញ្ចប់យន្តការសហប្រតិបត្តិការនិងមូលដ្ឋានច្បាប់សម្រាប់ការគ្រប់គ្រងព្រំដែននៃភាគីទាំងពីរឲ្យបានឆាប់ៗផងដែរ។
មាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការ បរទេសចិនលោក វ៉ាង យី (Wang Yi) បានអញ្ជើញសហប្រធានក្នុងពិធីនេះ
នាព្រឹកថ្ងៃទី ២៣ ខែសីហា នៅស្ពាន Bac Luan ២ នៃច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai (វៀតណាម) - Dongxing (ចិន) បានប្រព្រឹត្តទៅខួបលើកទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនគោកនិងខួបលើកទី ១០ នៃការអនុវត្តឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោករវាងវៀតណាមនិងចិន។ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការ បរទេសចិនលោក វ៉ាង យី (Wang Yi) បានអញ្ជើញសហប្រធានក្នុងពិធីនេះ។
មាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនវៀតណាម - ចិនឆ្នាំ ១៩៩៩ ដែលបានបញ្ចប់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននាឆ្នាំ ២០០៨ និងអនុវត្តឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោកក្នុងឆ្នាំ ២០១០ ដែលគូសបញ្ជាក់ពីលើកទី ១ ក្នុងប្រវត្តិសាស្ត្រដែលប្រទេសឯករាជ្យនិងអធិបតេយ្យទាំងពីរបានកំណត់ព្រំដែនគោកតាមបែបវិទ្យាសាស្ត្រនិងត្រឹមត្រូវជាមួយប្រព័ន្ធព្រំដែនផ្លូវការនិងទំនើប ដោយបិទបញ្ចប់ដំណើរការអស់រយៈពេល ៣៦ ឆ្នាំនៃការចរចានិងដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរផងដែរ។
សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi)
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានប្រកាន់ខ្ជាប់នូវគោលការណ៍និងបាវចនានៃភាពយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់សមហេតុផលចំពោះផលប្រយោជន៍របស់គ្នាទៅវិញទៅមកលើមូលដ្ឋានច្បាប់ដែលបានព្រមព្រៀងគ្នានិងតាមគោលការណ៍នៃការដោះស្រាយបញ្ហាជាក់លាក់ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា នេះគឺជាបទពិសោធន៍ដ៏មានតម្លៃនៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដី ដោយបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមមុនក៏ដូចជាក្រោយតែងតែគោរពនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងប្រកបដោយមិត្តភាពនិងត្រៀមខ្លួនចូលរួមជាមួយប្រទេសចិន ដើម្បីនាំមកនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។
ទិដ្ឋភាពនៃពិធីនេះ
ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងការសម្របសម្រួលក្នុងការគ្រប់គ្រងព្រំដែនដើម្បីពង្រីកតួនាទីរបស់យន្តការនៃគណៈកម្មការព្រំដែនគោកវៀតណាម - ចិន និងអនុវត្តឯកសារច្បាប់ ០៣ យ៉ាងម៉ឹងម៉ាត់ស្តីពីព្រំដែនគោកវៀតណាម - ចិន។ ភាគីទាំងពីរក៏ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ព្រំដែនដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាដើមព្រមទាំងជំរុញការប្រាស្រ័យទាក់ទងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាងតំបន់ព្រំដែននៃប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៃពិធីនេះ
ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី បានពិនិត្យឡើងវិញនូវជំហានអភិវឌ្ឍន៍នៅក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ដោយនិយាយថាក្នុងស្ថានភាពអន្តរជាតិដែលមានភាពស្មុគស្មាញដោយសារជំងឺរាតត្បាត កំពុងរាលដាលនៅពេលនេះ ភាគីទាំងពីរត្រូវសហការជាមួយគ្នាដើម្បីជំរុញទំនាក់ទំងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឱ្យមានការអភិវឌ្ឍឥតឈប់ឈរផងដែរ។
មាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការ បរទេសចិនលោក វ៉ាង យី (Wang Yi) បានអញ្ជើញសហប្រធានក្នុងពិធីនេះ
លោក វ៉ាងឈី ក៏បានសង្កត់ធ្ងន់ថាភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន ព្រមទាំងលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការចម្រុះព្រំដែនគោកវៀតណាម - ចិន និងដោះស្រាយបញ្ហាដែលកើតមានឡើងលើគោកឱ្យបានល្អនិងសហហេតុផល ក៏ដូចជាលើកកំពស់ការគ្រប់គ្រង ព្រំដែនប្រកបដោយប្រសិទ្ធភាពផងដែរ។ លោក Vuong Nghi បានមានប្រសាសន៍ថាការដោះស្រាយបញ្ហាព្រំដែននៅលើដីគោកនិងឈូងសមុទ្រតុងកឹងនឹងក្លាយទៅជាបទពិសោធន៍ដ៏ថ្លៃថ្នូរក្នុងការដោះស្រាយបញ្ហានៅលើសមុទ្រផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: VGP)






មតិពីមិត្តអ្នកអាន