នាយិាកាស្តីទីធនាគារពិភពលោក៖ ប្រទេសវៀតណាមមានភាពម្ចាក់ការក្នុងការចាប់យកឱកាសសម្រាប់ការផ្លាស់ប្តូរ

19:39 | 16/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ជំងឺរាតត្បាតកូវីដ១៩ បានក្លាយជាការភ្ញាក់ផ្អើលដ៏ធំបំផុតចំពោះចវិស័យសុខាភិបាលក្នុង រយៈពេលកន្លងមក។ រដ្ឋាភិបាលនៅជុំវិញពិភពលោក ត្រូវបានបង្ខំឱ្យធ្វើការជ្រើសរើសដ៏លំបាករវាងការសង្គ្រោះអាយុជីវិតឬការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចវិញ ប៉ុន្តែប្រទេសវៀតណាមបានឆ្លើយតបយ៉ាងរហ័សនិងមុតមាំផងដែរ។ រាល់វិធានការណ៍ឆ្លើយតបទាន់ពេលត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងគ្រាកំបាកនេះនេះ។ នេះគឺជាការវាយតម្លៃរបស់លោកស្រី Stefanie Stallmeister នាយិកាស្តីទីនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។

នាយិាកាស្តីទីធនាគារពិភពលោក៖ ប្រទេសវៀតណាមមានភាពម្ចាក់ការក្នុងការចាប់យកឱកាសសម្រាប់ការផ្លាស់ប្តូរ

លោកស្រី Stallmeister ក៏បានផ្តល់អនុសាសន៍ថាប្រទេសវៀតណាមគួរតែស្វែងរកជម្រើសមួយសម្រាប់កត្តាជំរុញកំណើននៅពេលដែលតម្រូវការនៅក្រៅប្រទេសនិងការប្រើប្រាស់ក្នុងស្រុកកំពុងចុះខ្សោយជា បណ្តើរៗផងដែរ។ លោកស្រី Stallmeister បានមានប្រសាសន៍ថាត្រូវប្រុងប្រ័យត្នក្នុងការបើកព្រំដែនវិញ ក៏ដូចជាអនុវត្តកញ្ចប់ជំរុញសារពើពន្ធដ៏ធំមួយ ព្រមទាំងជួយគាំទ្រត្រឹមត្រូវដល់និយោជិកនិងអង្គភាពអាជីវកម្មដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតពីវិបត្តិជំងឺរាតត្បាតសកលនេះតែម្តង។

លោក Vu Tien Loc ប្រធាន VCCI (វៀតណាម) បានមានប្រសាសន៍ថា៖“ ដំណាក់កាលផ្ទុះជំងឺរាតត្បាតកូវីដ១៩ បានបង្ហាញឲ្យយើងឃើញថាបណ្តាញអ៊ីនធឺរណែតមានសារៈសំខាន់ណាស់៖ «ពីធ្វើការតាមអ៊ិនធឺរណែត រៀនសូត្រតាមអ៊ីនធឺណេត ជួបគ្នាតាមអនឡាញ ការទិញទំនិញតាមអ៊ិនធរណេតរហូតដល់ការទូទាត់ប្រាក់តាមអ៊ិនធរណេតជាដើម។ ជំងឺកូវីឌ១៩ក៏ទាមទារផងដែរថាយើងត្រូវតែអភិវឌ្ឍគំនិតច្នៃប្រឌិតបន្ថែមទៀត ប៉ុន្តែក៏ត្រូវការមានលក្ខណៈមនុស្សធម៌និងបរិយាប័នថែមទៀតផងដែរ។ ការផ្លាស់ប្តូរឌីជីថលគឺជាបដិវត្តន៍បន្តទៀតរបស់មនុស្សជាតិឆ្ពោះទៅរកគោលដៅនេះ»។

ប្រឈមនឹងបញ្ហានៃការបកផ្ទុះឡើងវិញនៃរលកថ្មីបៃជំងឺកូវីឌ១៩ លោក Vu Tien Loc មានប្រសាសន៍ថាជោគជ័យឬបរាជ័យនៃការផ្លាស់ប្តូរឌីជីថលមិនពឹងផ្អែកលើបច្ចេកវិទ្យាទេ តែពឹងផ្អែកជាសំខាន់លើការប្តេជ្ញាចិត្តខាងនយោបាយនិងការគ្រប់គ្រងប្រព័ន្ធនីតិវិធីជាតិផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត