ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជារៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឡេ ខាភៀវ អតីតអគ្គលេខាបក្សកុម្មុនីស្តវៀតណាម

12:22 | 14/08/2020

នៅពេលព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អតីតអគ្គលេខាបក្សកុម្មុនីស្តវៀតណាម ឡេ ខាភៀវ និងបើកសៀវភៅក្រាលមាសទទួលគណៈប្រតិភូអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh

នៅក្នុងពិធីគោរពវិញ្ញាក្ខ័ន្ធ មន្ត្រី បុគ្គលិកនៃស្ថានទូត តំណាងបណ្តាស្ថាប័នអមស្ថានទូត តំណាងបណ្តាក្រុមហ៊ុនវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា តំណាងក្រុមនិស្សិតវៀតណាមនៅកម្ពុជា ព្រមទាំងបងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជាបានលំអោនកាយវាចាចិត្តធ្វើស្មឹងស្មាតនិងអុជធុបដើម្បីលាចាក ឯកឧត្តម អតីតអគ្គលេខាបក្ស ឡេ ខាភៀវ។

តាងនាមមន្ត្រីបុគ្គលិកនៃស្ថានទូតវៀតណាម បណ្តាស្ថាប័ន សមាគមរបស់វៀតណាមនៅប្រទេសកម្ពុជា ឯកឧត្តម វ៉ូ ក្វាង មិញ បានវាចាក្នុងសៀវភៅក្រាំងមាស៖ “សមមិត្ត ឡេ ខាភៀវជាគំរូដ៏ត្រចះត្រចង់នៃសីលធ៌មបដិវត្ត មានទឹកចិត្តដ៏ស្មោះស្ម័គ្រដោយឥតងាករេចំពោះប្រទេសនិងប្រជាជាតិ។ ការទទួលមរណភាពរបស់សមមិត្តជាការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋនិងប្រជាជនយើង”។

ទិដ្ឋភាពទូទៅនៃពិធីនេះ

ក្នុងពេលព្រឹកថ្ងៃទី១៤ ខែសីហា គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) ព្រឹទ្ធសភាកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតជាច្រើនរូបដូចជា ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតចិន ស្ថានទូតបណ្តាប្រទេសជាសមាជិកអាស៊ានជាដើម ក៏បានមកគោរពវិញ្ញាណក្ខ័ន្ធនិងវាចាក្នុងសៀវភៅក្រាលមាសនិងសូមចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំជាទីបំផុតជាមួយបក្ស រដ្ឋាភិបាល ប្រជាជនវៀតណាមនិងក្រុមគ្រួសារសពឯកឧត្តម អតីតអគ្គលេខាធិការ ឡេ ខាភៀវ។

ទិដ្ឋភាពទូទៅនៃពិធីនេះ

ក្នុងនាមគណៈប្រតិភូគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្តៃ្រយ៍ ប្រធានគណៈត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានវាចាក្នុងសៀវភៅក្រាំងមាស ៖ មរណភាពរបស់ឯកឧត្តម ឡេ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ឈ្លាសវៃមួយរូបដែលបានពលិកម្មពេញមួយជីវិតក្នុងការតស៊ូដើម្បីឯករាជ្យភាព សនិ្តភាព និងវិបុលភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាប្រជាជនវៀតណាម។ ឯកឧត្តម គឺជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលគណៈប្រតិភូមកគោរពវិញ្ញាណក្ខ័ន្ធនិងវាចាក្នុងសៀវភៅក្រាលមាសដើម្បីរំលឹកដល់ឯកឧត្តម អតីតអគ្គលេខាធិការ ឡេ ខាភៀវ ដល់ម៉ោង១៧ថ្ងៃដដែល៕

(ប្រភពព័ត៌មាន: Vietnam Embassy in Cambodia - ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត