ពលរដ្ឋវៀតណាមជិត ៦០០ នាក់ពីកូរ៉េខាងត្បូង សាធារណរដ្ឋស៊ីបនិងអារ៉ាប់ប៊ីសាអូឌីតត្រឡប់មកកាន់ប្រទេសវិញ

15:30 | 10/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ០៩ ខែសីហា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង អារ៉ាប់ប៊ីសាអូឌីត អ៊ីតាលីទទួលបន្ទុកសាធារណរដ្ឋស៊ីប ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត ៦០០ នាក់ពីកូរ៉េខាងត្បូង សាធារណរដ្ឋស៊ីបនិងអារ៉ាប់ប៊ីសាអូឌីតត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋាន Incheon ប្រទេសកូរ៉េខាងត្បូងដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ សិស្សានុសិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកធ្វើដំណើរកំសាន្តទេសចរណ៍មួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 រួមជាមួយនឹងករណីលំបាកពិសេសផ្សេងៗទៀត។ ក្រៅពីនេះ ស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង សាធារណរដ្ឋស៊ីបនិងអារ៉ាប់ប៊ីសាអូឌីតបានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។

ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និង Can Tho អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានប្រទេសសាធារណរដ្ឋស៊ីបដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត