ពិធីចេញដំណើររបស់កងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួត Army Games 2020

15:30 | 10/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចូលរួមព្រឹត្តិការណ៍ Army Games 2020 កងទ័ពប្រជាជនវៀតណាមមានចំនួនក្រុមជម្រើសជាច្រើនបំផុតមិនធ្លាប់មានពីមុនមក រួមទាំងក្រុមជម្រើសទ័ពចូលរួមជាលើកដំបូងបង្អស់ដូចជាកាំភ្លើងទ័ពខាងបាញ់ផ្លោង ទ័ពជំនាញហ្វឹកហាត់ឆ្កែនិងទំនាក់ទំនងព័ត៌មានជាដើម។

ពិធីចេញដំណើររបស់កងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួត Army Games 2020 (រូបថតឧទាហរណ៍៖ vnanet)

នាថ្ងៃទី ៩ ខែសីហានៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Mieu Mon (ទីក្រុងហាណូយ) អគ្គសេនាធិការបានរៀបចំពិធីចេញដំណើរ «ក្រុមកងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួត Army Games 2020 ។

ពិធីចេញដំណើរកងទ័ពនេះមានគោលបំណងលើកទឹកចិត្ត និងកសាងភាពក្លាហាន ឆន្ទៈនិងទំនុកចិត្តដល់ក្រុមជម្រើសកងទ័ពប្រជាជនវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2020 ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់។ ការប្រកួត Army Games 2020 ត្រូវរៀបចំដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ហើយនេះគឺជាលើកទី ៣ ដែលកងទ័ពប្រជាជនវៀតណាមបានបញ្ជូនកម្លាំងកងទ័ពចូលរួមផងដែរ។

ព្រឹត្តិការណ៍ Army Games ២០២០ នឹងឃើញមានចំនួនក្រុមនៃកងទ័ពប្រជាជនវៀតណាមចូលរួមក្នុងការប្រកួតប្រជែងជាច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក រួមទាំងក្រុមជម្រើសទ័ពចូលរួមជាលើកដំបូងបង្អស់ដូចជាកាំភ្លើងទ័ពខាងបាញ់ផ្លោង ទ័ពជំនាញហ្វឹកហាត់ឆ្កែនិងទំនាក់ទំនងព័ត៌មានជាដើម។

គួរបញ្ជាក់ថា Army Games ២០២០ និងវេទិកាបច្ចេកទេសយោធាអន្តរជាតិឆ្នាំ ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាល ខែសីហាឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយរបស់កងទ័ពរុស្ស៊ីនៅឆ្នាំនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត