ប្រទេសវៀតណាមខិតខំអស់ពីសមត្ថភាពដើម្បីមិនឱ្យមានរលកទី២នៃជំងឺកូវីដ១៩ (COVID-១៩) ផ្ទុះឡើងនោះទេ

14:00 | 05/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាម ប្តេជ្ញាមិនអនុញ្ញាតឱ្យរលកទី ២ នៃជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើងនោះឡើយ ដូច្នេះត្រូវផ្តោតលើការ ទប់ស្កាត់ជំងឺរាតត្បាតឱ្យបានលឿនបំផុតតាមការដែលអាចធ្វើទៅបានហើយទន្ទឹមនឹងនោះត្រូវរឹតបន្តឹង វិន័យនៃប្រព័ន្ធទាំងមូលផងដែរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ

នាថ្ងៃទី ៤ ខែសីហា គណៈកម្មាធិការជាតិសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ បានជួបប្រជុំគ្នាដើម្បីអនុវត្តវិធានការណ៍ការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ។ ក្នុងជំនួបការងារនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ វៀតណាមប្តេជ្ញាមិនអនុញ្ញាតឱ្យមានរលកទី ២ នៃការរាតត្បាតកូវីឌ១៩ ផ្ទុះឡើងឡើយក្នុងទ្រង់ទ្រាយទូលំទូលាយនោះឡើយ។

លោកឧបនាយករដ្ឋមន្ត្រីដែលបានស្នើឱ្យផ្តោតលើការធ្វើចត្តាឡីស័កនៅឯតំបន់ណាមួយដែលសង្ស័យផ្ទុះជំងឺតាំងពីដើមរីឯនៅតំបន់ផ្សេងៗនៅតែស្ថិតនៅក្រោមសភាពការណ៍ធម្មតាតាមបែបគន្លងថ្មីដើម្បីដើម្បី អភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងត្រូវតែរឹតបន្ដឹងវិន័យឲ្យបានហ្មត់ចត់សម្រាប់ប្រព័ន្ធទាំងមូលជាពិសេសគឺវិស័យ សុខាភិបាលផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសុខភាពប្រជាជនឱ្យបានដិតដល់ជាពិសេសមនុស្សចាស់ដែលមានជំងឺប្រចាំកាយ រួមទាំងរឹតបន្តឹងវិន័យនៅតាមមន្ទីរពេទ្យ អនុវត្តនិងកំណត់បទប្បញ្ញត្តិយ៉ាងម៉ឹងម៉ាត់ចំពោះមនុស្សដែលមកពិនិត្យសុខភាពនិងបុគ្គលិកពេទ្យទាំង អស់ផងដែរ។ ក្រសួងសុខាភិបាលត្រូវបានចាត់តាំងឱ្យពិនិត្យរាល់បទបញ្ញត្តិនិងគោលការណ៍ ណែនាំនានា ស្តីពីការការពារនិងទប់ស្កាត់ជំងឺរាតត្បាត។ ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យមធ្យោបាយ និងទម្រង់នៃការ បញ្ជូនព័ត៌មានជាច្រើនបំផុតដើម្បីផ្សព្វផ្សាយការណែនាំនិងការចង្អុលបង្ហាញជំនាញឱ្យបានសមស្របនឹងស្ថានភាពថ្មី។ មូលដ្ឋាននានាក៏ត្រូវពង្រឹងការបញ្ជាដឹកនាំនិងត្រូតពិនិត្យផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត