ជើងហោះហើរចំនួន ៧៨ បានដឹកពលរដ្ឋវៀតណាមជិត ២ ម៉ឺននាក់ទៅកាន់ស្រុកកំណើតវិញ ដើម្បីចៀសវាងការឆ្លងជំងឺ Covid-19

09:20 | 04/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - ចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ២ ខែសីហា ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមនិងស្ថាប័នអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅបរទេស បានរៀបចំជើងហោះហើរចំនួន ៧៨ ជើង ដែលដឹកពលរដ្ឋវៀតណាមចំនួន ១៩.០៨២ នាក់ ដើម្បីចៀសវាងការឆ្លងជំងឺ Covid-19។

ពលរដ្ឋវៀតណាមចំនួន ១៩.០៨២ នាក់ដែលវិលត្រឡប់មកពី ៥០ ប្រទេសនិងតំបន់ត្រូវបានដឹកត្រឡប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai អាកាសយានដ្ឋាន Can Tho, Van Don, Da Nang និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ។

ពលរដ្ឋវៀតណាមកំពុងបំពេញបែបបទ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ។ (រូបថត៖ ក្រសួងការបរទេស)

ក្នុងអំឡុងពេលហោះហើរ អ្នកដំណើរ អ្នកបើកយន្តហោះនិងបុគ្គលិកទាំងឡាយដែលបំរើលើជើង​ហោះ​ហើរ​ទាំងនោះតែងតែគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ អ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ដំណាក់កាលដាក់ឲ្យនៅដាច់ដោយឡែកពីគេនិងត្រួតពិនិត្យសុខាភាព តាមតម្រូវការ នៅ ពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានទាំង ៥ ដែលពោលខាងលើ ។

ថ្មីៗនេះ នៅថ្ងៃទី ២ ខែសីហា ជើងហោះហើរបានដឹកពលរដ្ឋវៀតណាមជិត ២៨០ នាក់មកពី ២៤ ប្រទេសក្នុងនៅសហភាពអឺរ៉ុបនិងអាហ្វ្រិកត្រឡាប់ទៅវៀតណាមវិញ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត