ធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 មានភាពស្មុគស្មាញ

13:55 | 30/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៩ ខែកក្កដា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានចេញលិខិតជាផ្លូវការលេខ ៩៨២ / TCDL-LH ផ្ញើទៅដល់មន្ទីរ ទេសចរនានា ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 មានភាពស្មុគស្មាញ។

ទិសដៅទេសចរណ៍កំពុងអនុវត្តវិធានការបង្ការនិងទប់ស្កាត់នឹងជំងឺ Covid-19 សម្រាប់អ្នកធ្វើដំណើរ។ (រូបថត៖ Ha Noi moi)

អគ្គនាយកដ្ឋានទេសចរវៀតណាមស្នើឱ្យមន្ទីរ ទេសចរណ៍នានា​ក្នុងតំបន់​ត្រូវណែនាំសហគ្រាស​និងភ្ញៀវទេសចរ​ឱ្យបានហ្មត់ចត់​នូវ​បច្ចុប្បន្នភាពស្ថានភាពជាប្រចាំនិងគោរពយ៉ាងម៉ឺងម៉ាត់ការណែនាំរបស់រដ្ឋាភិបាលនិងគណៈកម្មាធិការជាតិស្តីពីការបង្ការនិងទប់ស្កាត់នឹងជំងឺ Covid-19 ក្រសួងសុខាភិបាល​និងគណៈកម្មាធិការ​ប្រជាជន​នៃ​តំបន់​ រក្សា«ខ្សែទូរស័ព្ទ hotline» ដោយភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាស​និងអ្នកទេសចរ ដោយដឹងព័ត៌មានឱ្យបានទាន់ពេលវេលា មាន​ដំណោះ​ស្រាយ​ ដើម្បីដោះស្រាយ​ការលំបាក​សម្រាប់​សហគ្រាស​និង​ភ្ញៀវ​ទេសចរ។

ចំពោះតំបន់ដែលមានការរីករាលដាលនៃជំងឺនេះ តាមការណែនាំ​របស់​ក្រសួងសុខាភិបាល​ អគ្គនាយកដ្ឋាន​ទេសចរណ៍វៀតណាម​តម្រូវឱ្យ​ទីកន្លែងធ្វើអាជីវកម្មទេសចរអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរបស់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនិងចាត់វិធានការ ដើម្បីធានា​សុវត្ថិភាពសម្រាប់​ភ្ញៀវទេសចរ ជៀសវាងការរីករាលដាលនៃជំងឺ​នៅក្នុងសហគមន៍។

ចំពោះតំបន់ផ្សេងៗ ទៀតចាំបាច់​ត្រូវអនុវត្ត​ឱ្យសកម្មនូវដំណើរការ​បង្ការ​និងត្រួតពិនិត្យនៃការរីករាលដាលជំងឺ Covid-19 យ៉ាងឆាប់រហ័ស​យោងតាមការណែនាំរបស់ស្ថាប័នសមត្ថកិច្ចដែលបានប្រកាសចេញ នាពេលកន្លងមក ៖ ភ្ញៀវ ទេសចរណ៍​ បុគ្គលិកបំរើក្នុងវស័យទេសចរ ក្រុមហ៊ុនទេសចរ​ រមណីយដ្ឋាន​ កន្លែងស្នាក់នៅ​សម្រាប់ភ្ញៀវ​ទេសចរ​និងអាជីវកម្មសេវាកម្មទេសចរណ៍ ...

ក្រៅពីនេះនៅតាមតំបន់នានាត្រូវណែនាំនិងផ្សព្វផ្សាយ ឃោសនា​ឱ្យបានទាន់ពេលវេលាដល់ភ្ញៀវទេសចរ សហគ្រាស​ធ្វើអាជីវកម្មទេសចរ អ្នកផ្តល់សេវាកម្មទេសចរ​ក្នុងតំបន់​ដើម្បីសហការនិងចែករំលែកការលំបាក ដូចជា ការពន្យាពេល, ការលុបចោលឬ ផ្លាស់ប្តូរកម្មវិធីទេសចរ​ដែលបានចុះហត្ថលេខា​ដោយសា​រតែផលប៉ះពាល់នៃជំងឺ Covid-19./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត