វៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជិត ១៩ ពាន់លានដុល្លារអាមេរិក

22:51 | 30/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - របាយការណ៍របស់ក្រសួងផែនការនិងវិនិយោគបង្ហាញថាគម្រោងថ្មីចំនួន ១.៦២០ ត្រូវបានផ្តល់អាជ្ញាប័ណ្ណរចុះបញ្ជីវិនិយោគដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩,៤៦ ពាន់លានដុល្លារអាមេរិក។

លោក Duong Thanh Trung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានប្រគល់សេចក្តីសំរេចចិត្តលើគោលនយោបាយវិនិយោគដល់គម្រោងរោងចក្រឧណ្ហអគ្គិសនីឧស្ម័នរាវ (រូបថត៖ VNA)

យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែកន្លងមក ដើមទុនដែលបានចុះបញ្ជីថ្មី កែសំរួលនិងចូលរួមទិញភាគហ៊ុនពីវិនិយោគិនបរទេស សម្រេចបាន ១៨,៨២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៣,១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩។

យោងតាមនោះ មានគម្រោងថ្មីចំនួន ១.៦២០ ត្រូវបានផ្តល់អាជ្ញាប័ណ្ណចុះឈ្មោះការវិនិយោគដើមទុនសរុបសម្រេចបានទឹកប្រាក់ចំនួន ៩,៤៦ ពាន់លានដុល្លារអាមេរិក។ ដោយឡែកនៅខែកក្កដា ឆ្នាំ ២០២០ ទូទាំងប្រទេសបានទាក់ទាញដើមទុនចុះបញ្ជីថ្មី កែសំរួល និងចូលរួមទិញភាគហ៊ុនពីវិនិយោគិនបរទេស ចំនួន ៣,១៥ ពាន់លានដុល្លារ ពោលគឺកើនឡើង ៧៩,៨% ក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ដែលស្រូបយកអត្រាចំនួន ១៦,៧% នៃទុនវិនិយោគសរុបដែលបានទាក់ទាញក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត