ជើងហោះហើរបញ្ជូនអ្នកជំងឺកូវីដ១៩ចំនួន ១២៩ នាក់មកពីប្រទេសហ្គីណេអេក្វាទ័រ បានចុះចតនៅ វៀតណាមដោយសុវត្ថិភាព

10:45 | 30/07/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នៅវេលាម៉ោង ៥ ៖ ១០ ល្ងាចថ្ងៃទី ២៩ ខែកក្កដាជើងហោះហើរពិសេសមួយដើម្បីបញ្ជូន ជនជាតិវៀតណាមចំនួន ២១៩ នាក់ដែលបានវិលត្រឡប់មកពីស្រុកកំណើតវិញពីប្រទេសហ្គីណេអេក្វាទ័រ ក្នុងនោះមានអ្នកជម្ងឺកូវីដ១៩ចំនួន ១២៩ នាក់បានចុះចតនៅអាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ)ប្រកបដោយសុវត្តិភាព។

ជើងហោះហើរបញ្ជូនអ្នកជំងឺកូវីដ១៩ចំនួន ១២៩ នាក់មកពីប្រទេសហ្គីណេអេក្វាទ័រ ត្រឡប់មកប្រទេសវៀតណាមវិញ

បន្ទាប់ពីចេញដំណើរនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ដោយចាកចេញពីអាកាសយានដ្ឋាន Noi Bai ទៅកាន់ Bata (ប្រទេសហ្គីណេ អេក្វាទ័រ) ដើម្បីទទួលជនជាតិវៀតណាមចំនួនចំនួន ២១៩ នាក់វិលត្រឡប់មក ស្រុកកំណើតវិញ ក្នុងនោះមានអ្នកជំងឺកូវីដ១៩ ចំនួន ១២៩ នាក់ដែលត្រូវបានរកឃើញឆ្លងជំងឺរាតត្បាត កូវីដ១៩ ហើយយន្តហោះប្រភេទ Airbus ៣៥០ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានមក ដល់អាកាសយានដ្ឋានបាតារបស់ហ្គីណេអេក្វាទ័រ។

ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មនុស្សទាំងអស់នៅលើជើងហោះហើរនេះត្រូវបានបញ្ជូនទៅកន្លែងដាក់នៅដាច់ដោយឡែក និងព្យាបាលជំងឺនៅមន្ទីរពេទ្យត្រូពិកមជ្ឈិមសាខាទី ២ (ស្រុក Dong Anh ទីក្រុងហាណូយ) ដើម្បីជៀស វាងពីការឆ្លងជំងឺកូវីដ១៩ ទៅកាន់សហគមន៍។ នាបច្ចុប្បន្នមន្ទីរពេទ្យ បានរៀបចំមានសម្ភារៈបរិក្ខាពេទ្យ គ្រប់គ្រាន់ដើម្បីព្យាបាលនិងបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺដល់ពលរដ្ឋវៀតណាមផ្សេងៗដែលត្រឡប់មកពីប្រទេសហ្គីណេអេក្វាទ័រវិញផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nld.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត