យុគសម័យ - កាសែតពលករចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសហការជាមួយប្រធានស្នងការនយោបាយនៃបញ្ជការដ្ឋានកងឆ្មាំសមុទ្រវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Ben Tre និង គណៈឃោសនានិងអប់រំនៃគណៈកម្មាធិការបក្សនៃមហាវិទ្យាល័យ - អនុមហាវិទ្យាល័យទីក្រុងហូជីមិញ។
នេះគឺជាការគូសចំណាំនៃជំហានអភិវឌ្ឍន៍ថ្មីរបស់កាសែតក្នុងការសម្របសម្រួលនិងសហការជាមួយបណ្តាមូលដ្ឋាននិងអង្គភាពដែលបំពេញភារកិច្ចនយោបាយបានចាត់តាំងនិងនាំកម្មវិធី “ ទង់ជាតិមួយលានរួមធ្វើដំណើរជាមួយប្រជានេសាទ នេសាទទៅកាន់សមុទ្រ” ក្នុងដំណាក់កាលថ្មី។
តំណាងកាសែតពលករបានចុះហត្ថលេខាលើបទប្បញ្ញត្តិ ។ (រូបថត៖ Hoang Trieu)
ខ្លឹមសារនៃបទបញ្ញត្តិគឺសម្របសម្រួល ការឃោសនានិងការអប់រំស្តីពីការការពារអធិបតេយ្យភាព ការកសាងនិងការអភិវឌ្ឍសមុទ្រកោះប្រកបដោយចីរភាពនិងសកម្មភាពសន្តិសុខសង្គមរបស់វៀតណាម ដើម្បីកសាងជនបទថ្មីនៅតាមបណ្តាខេត្ត ក្រុងដែលមានសមុទ្រ។ ទន្ទឹមនឹងនេះការរៀបចំសកម្មភាពនានាក្នុងកម្មវិធី “ កងឆ្មាំសមុទ្ររួមធ្វើដំណើរជាមួយអ្នកនេសាទ” ស្របជាមួយការរៀបចំកម្មវិធី“ ទង់ជាតិមួយលានរួមជាមួយអ្នកនេសាទទៅកាន់សមុទ្រ” ដើម្បីពង្រឹងសេចក្តីស្រឡាញ់ប្រទេសជាតិ ស្រឡាញ់សមុទ្រ រួមចំណែកការពារអធិបតេយ្យភាព សន្តិសុខនិងសុវត្ថិភាពនៃសមុទ្រនិងកោះរបស់វៀតណាម។
លោកឧត្តមសេនីយ៍ឯក Tran Van Nam - សមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស មេបញ្ជាការរងនៃច្បាប់កងឆ្មាំសមុទ្រវៀតណាមបានវាយតម្លៃថា ការចុះហត្ថលេខាលើបទប្បញ្ញត្តិសម្របសម្រួលនេះនឹងលើកកម្ពស់សមត្ថភាពនិងចំណុចខ្លាំងរបស់ស្ថាប័ននិមួយៗ។ ជាពិសេសការប្រមូលធនធានក្នុងផ្នែកច្បាប់ដែលមានលក្ខខណ្ឌនិរន្តរភាពនិងយូរអង្វែង ដើម្បីអនុវត្តរួមគ្នាក្នុងកម្មវិធី“ កងឆ្មាំសមុទ្ររួមធ្វើដំណើរជាមួយប្រជានេសាទ” និងកម្មវិធី“ ទង់ជាតិមួយលានរួមដំណើរជាមួយអ្នកនេសាទទៅកាន់សមុទ្រ” ។
លោកអគ្គនិពន្ធនាយកកាសែតពលរ To Dinh Tuan បានបញ្ជាក់ថា ដោយមានការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការរួមធ្វើដំណើរនិងការចូលរួមពីទីភ្នាក់ងារ អង្គភាព អាជីវកម្ម កាន់តែច្រើន នាពេលអនាគតកាសែតនេះបន្តជំរុញការអនុវត្តកម្មវិធីជាច្រើន ជាពិសេសនាំយកកម្មវិធី “ ទង់ជាតិមួយលានរួមដំណើរជាមួយប្រជានេសាទទៅកាន់សមុទ្រ” ទៅដល់អ្នកនេសាទនៅ ២៨ ខេត្ត - ក្រុងដែលមានសមុទ្របង្កើតការផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសហគមន៍និងសង្គម រួមចំណែកដល់ការការពារអធិបតេយ្យភាពលើសមុទ្រនិងកោះនៃមាតុភូមិ./.
(បកប្រែដោយឌីណា)



មតិពីមិត្តអ្នកអាន