យុគសម័យ - អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានមានប្រសាសន៍ថា ចាប់តាំងពីចូលរួមអង្គការនេះនាថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ១៩៩៥ ប្រទេសវៀតណាមបាន ចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការធ្វើសមាហរណកម្មនិងកសាងសហគមន៍ប្រកបដោយជោគជ័យ។
អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi
អគ្គលេខាធិការលោក Lim Jock Hoi បានសង្កត់ធ្ងន់លើភាពជោគជ័យខាងសេដ្ឋកិច្ច ស្ថេរភាពនយោបាយនិងភាពជាអ្នកដឹកនាំមានចក្ខុវិស័យនិង“ ថាមវ័ន្តយ៉ាងខ្លាំងក្លា” របស់ ប្រជាជនវៀតណាម ដែលប្រដូចជា “ទ្រព្យសម្បត្តិ” សម្រាប់បុព្វហេតុកសាងសហគមន៍ អាស៊ានផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Lim Jock Hoi បាននិយាយថា វៀតណាម បាន ចូលរួមចំណែកក្នុងការលើកស្ទួយតួនាទីរបស់អាស៊ាននៅលើឆាកអន្តរជាតិបន្ថែមទៀតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។ ឧទាហរណ៍នៅពេលដែលវៀតណាមចាប់ផ្តើមធ្វើជាប្រធានក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍សម្រាប់អាណត្តិ ២០២០-២០២១ ប្រទេសវៀតណាមបានតម្រង់ទិសដៅនិងអាទិភាពលើបញ្ហានានាក្នុងនោះ ទីក្រុងហាណូយដើរតួនាទីដ៏សំខាន់ ផងដែរដូចជាការបញ្ហាប្រែប្រួលអាកាសធាតុ ការសម្រប សម្រួលរវាងអង្គការសហប្រជាជាតិនិងនិងអាស៊ានជាដើម។
លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi បានបន្ថែមទៀតថា ក្នុងអឡុងពេលកាន់ តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ ១៩៩៨ - ឆ្នាំ ២០១០ - ឆ្នាំ ២០២០ វៀតណាមបានបង្ហាញ នូវភាពជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ក្នុងតំបន់ ព្រមទាំង អនុវត្តន៍អាទិភាព សំខាន់ៗលើវិស័យសេដ្ឋកិច្ច ហើយវៀតណាមបានមានភាពម្ចាស់ការឆ្ពោះទៅទីផ្សារសកល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគីនានា ដែលក្នុង នោះមានកិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀងគាំពារវិនិយោគ ក៏ដូចជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបផងដែរ។ លើសពីនេះទៅទៀត ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ ២០២០ វៀតណាមក៏បានចាត់វិធានការជាក់ស្ដែងជាច្រើន ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកលកូវីដ១៩ (COVID – 19) ប្រកបដោយជោគជ័យនិងមានប្រសិទ្ធភាព ផងដែរ។
ក្នុងបរិបទនេះប្រទេសវៀតណាមបានអនុវត្តតួនាទីរបស់ខ្លួនបានល្អតាមរយៈការផ្តួចផ្តើមវិធានការយ៉ាងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហានេះជាពិសេសក្នុងការឆ្លើយតបទៅនឹងផលប៉ះ ពាល់ដល់សេដ្ឋកិច្ចនិងសង្គម។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ វៀតណាមបានលើកឡើងគំនិតបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩។ អាស៊ានក៏នឹងបង្កើតឃ្លាំងផ្ទុកបំរុងនូវគ្រឿងសម្ភារៈបរិក្ខាពេទ្យសម្រាប់តំបន់និងដំណើរការ ប្រតិបត្ដិស្ដង់ដារ (SOP) សំរាប់ស្ថានភាពប្រកាសអាសន្នសុខាភិបាលជាបន្ទាន់។ អាទិភាព ផ្សេងទៀតរួមមានការរៀបចំដំណាក់កាលសម្រាប់អាស៊ានក្នុងការសម្របខ្លួននិងការអភិវឌ្ឍក្នុងយុគសម័យឧស្សាហកម្ម ៤.០ ក្នុងនោះមានការជំនេះពុះពារលើគំលាតឌីជីថល និងឆ្ពោះទៅ រកសេដ្ឋកិច្ចនិងសង្គមមួយប្រកបដោយនិរន្តរភាពនិងកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន