វៀតណាមពង្រីកការ​ផ្សព្វផ្សាយនិងលក់ចេញផ្លែទុរេននៅទីផ្សារអូស្ត្រាលី

17:35 | 21/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានសម្របសម្រួលជាមួយក្រុមហ៊ុនអាស៊ានដើម្បីរៀបចំកម្មវិធីសប្តាហ៍ទុរេនវៀតណាមនៅអូស្ត្រាលីចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី៣១ ខែកក្កដា។

វៀតណាមពង្រីកការ​ផ្សព្វផ្សាយនិងលក់ចេញផ្លែទុរេននៅទីផ្សារអូស្ត្រាលី

ទុរេនដាក់ក្លាសសេចំនួន ៧ តោនពីប្រទេសវៀតណាមទើបតែបានបញ្ចប់ការបំពេដញបែបបទដើម្បីឈានចូលរដ្ឋញូសៅវែល ( NSW) នៃប្រទេសអូស្រ្តាលីដោយចាប់ផ្តើមដំណើរការដណ្តើមយកចិត្តអតិថិជននៅក្នុងទីផ្សារមួយដែលមានលក្ខខ័ណ្ឌស្តង់ដារខ្ពស់បំផុតនៅលើពិភពលោក។

កុងតឺន័រទំនិញលើកនេះត្រូវបាននាំចូលដោយក្រុមហ៊ុនអាស៊ានដែលមានទីស្នាក់ការកណ្តាលនៅ NSW ដើម្បីលើកកម្ពស់និងជំរុញការប្រើប្រាស់ផ្លែឈើធម្មតានៅតំបន់ដីសណ្តខាងត្បូងហើយស្ថានប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបានសហការជាមួយក្រុមហ៊ុនអាស៊ានរៀបចំកម្មវិធីសប្តាហ៍ទុរេនវៀតណាមនៅអូស្ត្រាលីដោយដាក់ពង្រាយក្នុងពេលដំណាលគ្នានៅតាមតំបន់ដែលមានប្រជាជនអាស៊ីភាគច្រើនជាជនជាតិអាស៊ី ដែលមានរយៈពេលចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ខែកក្កដា។

វៀតណាមពង្រីកការ​ផ្សព្វផ្សាយនិងលក់ចេញផ្លែទុរេននៅទីផ្សារអូស្ត្រាលី

លោក Nguyen Phu Hoa ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលី បានឲ្យដឹងថាបន្ទាប់ពីជោគជ័យនៃកម្មវិធីផ្សព្វផ្សាយផ្លែធូរេនរបស់វៀតណាមនៅអូស្រ្តាលីកាលពីឆ្នាំ ២០១៩ ទីភ្នាក់ងារនេះបានធ្វើការស្ទង់មតិនិងទទួលឃើញថាមានសក្តានុ ពលក្នុងការល់ចេញផ្លែធូរេននៅក្នុងទីផ្សារនេះគឺពិតជាធំធេងណាស់។

ទុរេនគឺជាផ្លែឈើដែលមានតម្លៃខ្ពស់និងជាផលិតផលមួយក្នុងចំណោមផលិតផលប្រចាំតំបន់របស់វៀតណាម និងមានសមត្ថ ភាព ក្នុងការប្រកួតប្រជែងល្អនៅលើឆាកអន្តរជាតិ។ ដោយ សារគុណប្រយោជន៍នៃការធ្វើជាផ្លែឈើក្លាសសេនេះ ប៉ុន្តែនៅតែ រក្សាបាននូវស្តង់ដារនិងរសជាតិដូចជាផ្លែឈើស្រស់ៗ ផ្លែទុរេនត្រូវបានអនុញ្ញាតិអោយនាំចូលទៅកាន់អូស្ត្រាលីដោយមិនចាំបាច់រង់ចាំការចរចារបើកទីផ្សារដូចផ្លែឈើស្រស់ដទៃទៀតទេផងដែរ។

គួរបញ្ជាក់ថាបន្ទាប់ពី «សប្តាហ៍ផ្លែទុរេនវៀតណាមនៅអូស្ត្រាលី» ត្រូវបានបិទបញ្ចប់នោះ ស្ថាប័នពាណិជ្ជកម្មនឹងធ្វើដំណើរជាមួយអង្គភាពមួយដែលធ្វើការនាំចូលម្នាក់ទៀតនៅភាគខាងលិចទីក្រុងភើត (Perth) ដោយដាក់ពង្រាយកម្មវិធីផ្សព្វផ្សាយសម្រាប់ការដឹកជញ្ជូនធូរេនរបស់វៀតណាមដែលមានពាណិជ្ជសញ្ញា AAA ត្រូវបានគេរំពឹងថានឹងអាចរកបាននៅអូស្រ្តាលីខាងលិចនៅ ដើម ខែសីហាខាងមុខនេះ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត