ក្រុមសមាជិកសភាអាស៊ាននៅក្នុងសភាអាមេរិកបានបញ្ជាក់ថានឹងបង្កើនទំនាក់ទំនងជាមួយអាស៊ាន

22:55 | 19/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមសមាជិកសភាអាស៊ាននៅក្នុងរដ្ឋសភាអាមេរិក មានបំណងចង់បង្កើនទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិកហើយថែមទាំងប្រឆាំងជំទាស់នឹងសកម្មភាពរបស់ចិននៅសមុទ្រ ខាងកើត។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ (រូបថត៖ vov)

នាថ្ងៃទី ១៨ ខែកក្កដា លោកឯកអគ្គរដ្ឋទូតវៀតណាម Ha Kim Ngoc បានចូលរួមជាមួយឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសមាជិកអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក) ដើម្បីពិភាក្សាតាម ប្រព័ន្ធវីដេអូជាមួយសមាជិកសភាអាមេរិកលោក Joaquin Castro អនុប្រធានគណៈកម្មាធិការទំនាក់ ទំនងការបរទេសនៃសភា និងជាសហប្រធាននៃក្រុមអាស៊ាននៃ រដ្ឋសភាសហរដ្ឋអាមេរិកស្តីពីការពង្រឹង ទំនាក់ឮទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក។

នៅក្នុងកិច្ចប្រជុំនោះ លោក Joaquin Castro បានថ្លែងអំណរគុណនិងកោតសរសើរចំពោះមេរៀននិង បទពិសោធន៍នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ របស់បណ្តាប្រទេសសមាជិកអាស៊ានជា ពិសេសប្រទេសវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន - អាមេរិកក្នុងការដោះស្រាយការរីករាល ដាលនៃជំងឺនេះផងដែរ។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់ថាក្នុងនាម ជាប្រធានអាស៊ាន វៀតណាមបានសម្របសម្រួលជាមួយប្រទេសសមាជិកអាស៊ានដើម្បីរក្សាកម្មវិធីប្រតិបត្តិការរបស់អាស៊ានហើយសង្ឃឹមថាជំងឺ កូវីដ១៩ ត្រូវបានគ្រប់គ្រងយ៉ាងឆាប់ៗ ដើម្បីឱ្យប្រទេស វៀតណាមអាចស្វាគមន៍មេដឹកនាំអាស៊ាននិងដៃគូនានាដែលរួមមានប្រធានាធិបតីសហរដ្ឋអាមេរិកមក កាន់ទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅចុងឆ្នាំនេះ។

នៅក្នុងកិច្ចពិភាក្សានេះលោកឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសសមាជិកអាស៊ាន បានថ្លែងអំណរ គុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាច្បាប់អន្តរជាតិរួមទាំងអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រខាងកើតនិងដែនសមុទ្រផ្សេងៗ ទៀតនៅតំបន់នោះ។ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភានិងសភាអាមេរិកដែលបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថារាល់ការទាម ទារស្តីពីដែនដីនិងដែនសមុទ្ររបស់ចិននៅសមុទ្រខាងកើតគឺជាអំពើខុសច្បាប់ទាំងស្រុងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត