វៀតណាមជាទីផ្សារវិនិយោគសក្តានុពលទាក់ទាញសហគ្រាសអាឡឺម៉ង់

13:37 | 18/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ យោងតាមការវាយតម្លៃរបស់លោក Mario Ohoven ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមអាឡឺម៉ង់ (BVMW) នៅក្នុងសិក្ខាសាលានៃសមាគមជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាឡឺម៉ង់លោក Nguyen Minh Vu នៅទីស្នាក់ការនៃ BVMW នៅទីក្រុងប៊ែរឡាំងបានឱ្យដឹងថា ប្រទេសវៀតណាមគឺជាទីផ្សារសក្តានុពលសម្រាប់សហគ្រាសធុនតូចនិងមធ្យមអាឡឺម៉ង់។

វៀតណាមជាទីផ្សារវិនិយោគសក្តានុពលទាក់ទាញសហគ្រាសអាឡឺម៉ង់

នៅក្នុងសិក្ខាសាលានោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាឡឺម៉ង់លោក Nguyen Minh Vu បានបង្ហាញពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម ស្ថានភាពបច្ចុប្បន្នភាពនៃជំងឺរាតត្បាត COVID-19 និងវិធានការណ៍របស់វៀតណាមសំដៅបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ និងគាំទ្រដល់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ ហើយបានសង្កត់ធ្ងន់លើសក្តានុពលនិងគុណប្រយោជន៍របស់វៀតណាមនិងគោលការណ៍និងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការទាក់ទាញសហគ្រាសអាឡឺម៉ង់ រួមមានសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាឱកាសវិនិយោគនៅវៀតណាមសម្រាប់សហគ្រាសធុនតូចនិងមធ្យមរបស់អាឡឺម៉ង់នៅតាមវិស័យដែលភាគីទាំងពីរមានសក្តានុពលក្នុងការសហប្រតិបត្តិការ ដូចជា៖ ការផលិតគ្រឿងម៉ាស៊ីន រថយន្ត ឧស្សាហកម្មគាំទ្រ ការច្នៃប្រឌិត បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាជីវ បច្ចេកវិទ្យាសុខាភិបាលនិងឱសថ ហិរញ្ញវត្ថុ - ធនាគារជាដើម។ ឯកអគ្គរដ្ឋទូតលោក Nguyen Minh Vu បានបញ្ជាក់ថា ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ដែលមានប្រសិទ្ទិភាពចាប់ពីថ្ងៃទី ១ ខែសីហាខាងមុខ និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ដែលកំពុងរង់ចាំការយល់ព្រម កិច្ចសហប្រតិបត្តិការនៅវៀតណាមសម្រាប់សហគ្រាសធុនតូចនិងមធ្យមរបស់អាឡឺម៉ង់និងសហភាពអឺរ៉ុបនិងមានទស្សនវិស័យកាន់តែច្រើនឡើង ៗ។

ថ្លែងមតិនៅសិក្ខាសាលានេះ លោក Mario Ohoven ប្រធាន BVMW បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់វៀតណាម និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើកំណែទម្រង់សំដៅគាំទ្រសហគ្រាសធុនតូចនិងមធ្យម កែលម្អបរិយាកាសវិនិយោគ អាជីវកម្មនិងបង្កើនសមត្ថភាពសម្របខ្លួនរបស់សេដ្ឋកិច្ចទៅនឹងនិន្នាការនៃការធ្វើឌីជីថល។ ទន្ទឹមនឹងនេះ លោកបានឱ្យដឹងថា វៀតណាមជាទីផ្សារសក្តានុពលសម្រាប់សហគ្រាសធុនតូចនិងមធ្យមអាឡឺម៉ង់។ លោក Ohoven ក៏បានស្នើថា វៀតណាមកែលំអំពី logistics ធនធានមនុស្សនិងនិតិវិធីរដ្ឋបាលដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសធុនតូចនិងមធ្យមអាឡឺម៉ង់ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់និងសមាគមសហគ្រាសធុនតូចនិងមធ្យមអាល្លឺម៉ង់បានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយមានការរៀបចំសិក្ខាសាលា សកម្មភាពចែករំលែកព័ត៌មាន តភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ ក៏ដូចធ្វើដំណើរទស្សនកិច្ច ស្វែងយល់ទីផ្សារវៀតណាមសម្រាប់សហគ្រាសធុនតូចនិងមធ្យមអាឡឺម៉ង់។ តំណាង BVMW នៅវៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំនេះ មានសហគ្រាសជាច្រើនបានចុះឈ្មោះប្រតិទិនជាមួយ BVMW ដើម្បីជួបនិងស្វែងរកព័ត៌មានអំពីទីផ្សារវៀតណាម៕

trong EVF

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត