យុគសម័យ - រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រាម៉ូឌី បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសនេះនឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឡើយ។ ប៉ុន្តែទោះបីឥណ្ឌាដកខ្លួនចេញក៏ដោយក៏ប្រទេសចំនួន ១៥ ទៀតដែលបានចូលរួមក្នុងកិច្ចព្រម ព្រៀងនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅចុងឆ្នាំ ២០២០ ផងដែរ។
ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកបានចូលរួមកិច្ចប្រជុំកំពូល RCEP លើកទី ៣ (រូបថត៖ vnanet)
ប្រសិនបើសម្រេចបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ក្នុងឆ្នាំ ២០២០ នឹងរួមចំណែកក្នុងការ ផ្សាយសញ្ញាមួយថាបណ្តាប្រទេសចូលរួមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជម្រុញការធ្វើសមាហរណ កម្មសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ តាមនោះរួមចំណែកដល់ការស្តារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច បង្កើតស្ថានភាពធម្មតាថ្មីមួយនៅក្នុងតំបន់ផងដែរ។
ដោយមានការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារទំនិញនិងសេវាកម្មវិនិយោគដើម្បីធ្វើឱ្យនីតិវិធីគយកាន់តែសាមញ្ញនិងបង្កើតច្បាប់ដើមដើម្បីសម្រួលដល់ពាណិជ្ជកម្មកាត់បន្ថយឧបសគ្គពាណិជ្ជកម្មកិច្ចព្រមព្រៀង RCEP សង្ឃឹមថានឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីថ្មីមួយដែលមានទំហំធំបំផុតនៅលើពិភពលោកជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងតំបន់និងពិភពលោកនិងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន បន្ថែមទៀតក្នុង ឮនោះមានប្រទេសវៀតណាមនិងដៃគូនានាផងដែរ។
ជាពិសេសនៅក្នុងបរិបទនៃការកើនឡើងនូវជម្លោះរវាងសហរដ្ឋអាមេរិកនិងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកដូចជា ចិន សហភាពអឺរ៉ុប កាណាដា ជប៉ុន កិច្ចព្រមព្រៀង RCEP អាចដើរតួនាទីយ៉ាង សំខាន់ក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ។ ទោះយ៉ាងណាដំណើរការចរចាបានជួបឧបសគ្គមួយចំនួន ដែលមិនបានចុះហត្ថលេខា។ មូលហេតុដែលកិច្ចព្រមព្រៀង RCEP ត្រូវបានពន្យាពេលច្រើនដងមក ហើយដោយសារតែភាគច្រើនកង្វះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងដៃគូមួយចំនួនដូចជារវាងចិននិងជប៉ុន ឬរវាងឥណ្ឌានិងចិន។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ មេដឹកនាំនៃប្រទេសសមាជិក RCEP បានសន្យាពន្យារពេលការចុះហត្ថលេខាលើឯកសារនេះនៅឆ្នាំ ២០២០ ដើម្បីលើកកម្ពស់ ពាណិជ្ជកម្មក្នុងតំបន់ បង្កើតលក្ខខណ្ឌអំណោយផលនិងធ្វើសេរីភាវូបនីយកម្មសកម្មភាពវិនិយោគ។ នាពេលថ្មីៗនេះ នាថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២០ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាម៉ូឌីបានអះអាង ជាថ្មីម្តងទៀតថាប្រទេសនេះនឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀង RCEP ទេ។ ប្រទេសឥណ្ឌាអាចជ្រើសរើស ចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅពេលក្រោយ។ ប៉ុន្តែប្រទេសទាំង ១៥ នៃ កិច្ចព្រមព្រៀង RCEP (ហៅថា RCEP-15) នៅតែត្រៀមខ្លួនជាស្រេចដើម្បីប្រែក្លាយកិច្ចព្រមព្រៀង RCEP ទៅជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោក។ RCEP-15 ស្រូបយកផលិតផល ៣០% នៃផលិតផលសរុបក្នុងស្រុក (GDP) និងចំនួនប្រជាជនពិភពលោក។ ជាមួយគ្នានេះ RCEP គឺជាកិច្ចព្រម ព្រៀងពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅមុខដែលត្រូវបានរចនាឡើងសម្រាប់ពាណិជ្ជកម្មអន្តរជាតិនាសតវត្សរ៍ទី ២១ ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល RCEP លើកទី ៣ (រូបថត៖ vnanet)
អ្នកវិភាគបានឲ្យដឹងថាបើប្រៀបធៀបទៅនឹងគោលការន៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កិច្ចព្រមព្រៀង RCEP រួមបញ្ចូលគ្នានូវតុល្យភាពនៃការប្តេជ្ញាចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោកបូក (WTO+) ដើម្បីកាត់បន្ថយរបាំងឧបសគ្គពាណិជ្ជកម្មតាមព្រំដែនបន្ថែមទៀតនិង បទប្បញ្ញត្តិបន្ថែម របស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់គតិយុត្តិ។ RCEP ក៏មានសក្តានុពល ក្នុងការដើរតួជាអ្នកបង្កើតស្តង់ដារពាណិជ្ជកម្មក្នុងតំបន់ផងដែរពីព្រោះគោលការណ៍ដែលកិច្ចព្រមព្រៀងនេះដោះស្រាយដែលអាចក្លាយជាគំរូស្តង់ដារនិងគតិយុត្តិសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនានានាពេលអនាគតផងដែរ។ ប្រទេសទាំង ១៥ នឹងឃើញកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដហើយកិច្ច ព្រមព្រៀង RCEP-15 នឹងបង្កើតកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដប្រមាណ ១៣៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលវែង។ តួលេខនេះត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៨០% នៃ RCEP-16 (ស្មើនឹងទឹកប្រាក់ ១៧១ ពាន់លានដុល្លារអាមេរិក)។ ហេតុដូច្នេះការដែលថាបណ្តាប្រទេបស បានបញ្ចប់ការចរចារលើកិច្ចព្រមព្រៀង RCEP មកដល់ពេលនេះ ត្រូវបានគេចាត់ទុកថាជាជំហានឆ្ពោះ ទៅមុខដ៏សំខាន់បំផុតសម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។
កិច្ចព្រមព្រៀង RCEP ត្រូវបានគេរំពឹងថានឹងផ្តល់នូវការជំរុញឱ្យបានទាន់ពេលវេលាចំពោះ លទ្ធិពហុភាគី និយមដែលកំពុងដកថយនៅតំបន់ផ្សេងទៀតនៃពិភពលោកដែលរដ្ឋាភិបាលនានាវិលត្រឡប់ទៅរកគោលនយោបាយឯកតោភាគី។ ជាមួយនឹងការប្តេជ្ញាចិត្តនោះក្នុងពេលដែលប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងស្នើយ៉ាងសកម្មនូវដំណោះស្រាយដែលអាចបត់បែនបានលើវិស័យជាច្រើនដើម្បីដោះស្រាយបញ្ហារវាងភាគីនានាខណៈដែលធានានូវផលប្រយោជន៍ជាតិផងដែរ។ យោងតាមអ្នកវិភាគថាជាមួយនឹងប្រទេសនានាដែលចូលរួម បានបញ្ចប់ការចរចារលើកិច្ចព្រមព្រៀង RCEP និងការអនុវត្តកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅក្នុងប្រទេសនានាដែលបានផ្តល់សច្ចាប័នរួចមកហើយ នាបច្ចុប្បន្នតំបន់អាស៊ី អាចទាញ យកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង FTA ធំទាំងពីរនេះ ដើម្បីជំរុញការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ នៅក្នុងតំបន់ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)


មតិពីមិត្តអ្នកអាន