ពលរដ្ឋវៀតណាមចំនួន ៣៤៣ នាក់ពីប្រទេសតៃវ៉ាន់បានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

06:57 | 26/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៤ ខែមិថុនា ស្ថាប័នសមត្ថកិច្ចវៀតណាម ការិយាល័យសេដ្ឋកិច្ច - វប្បធម៌វៀតណាមនៅតៃប៉ិ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងស្ថាប័នសមត្ថកិច្ចតៃវ៉ាន់ (ចិន) បានសហការអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមចំនួន ៣៤៣ នាក់ពីតៃវ៉ាន់វិលត្រឡប់មកកាន់ប្រទេសវិញ។

ពលរដ្ឋវៀតណាមចំនួន ៣៤៣ នាក់ពីប្រទេសតៃវ៉ាន់បានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

ជើងហោះហើរនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ ព្រះសង្ឃនិងដូនជី ព្រះសង្ឃពុទ្ធសាសនាដែលត្រូវត្រឡប់មកកាន់ប្រទេសវិញដោយសារសាលាសមាធិត្រូវបានបិទ។ ក្រៅពីនេះ ក្នុងចំណោមពលរដ្ឋវៀតណាមចំនួន ៣៤៣ នាក់ទាំងនេះ មានអ្នកដំណើរដែលជាប់គាំង ពលករដែលផុតសុពលភាពទិដ្ឋាការ បញ្ចប់កិច្ចសន្យាការងារនិងនិស្សិតអន្តរជាតិដែលបានបញ្ចប់កម្មវិធីសិក្សា។

ការិយាល័យសេដ្ឋកិច្ច - វប្បធម៌វៀតណាមប្រចាំនៅតៃប៉ិបានគាំទ្រនិងដឹកនាំពលរដ្ឋយ៉ាងសកម្មដើម្បីបំពេញនីតិវិធី ហើយបានបញ្ជូនមន្រ្តីទៅសម្របសម្រួលដោយផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមដើម្បីគាំទ្រពលរដ្ឋនៅអាកាសយានដ្ឋាន។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកបទប្បញ្ញត្តិ។

ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត