យុគសម័យ - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៦ ខែមិថុនា ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមមួយមិនត្រឹមតែសម្រាប់ប្រទេសជាសមាជិកទាំង ១០ នោះទេ ថែមទាំងសម្រាប់ប្រទេសវៀតណាមដែលជាប្រទេសធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២០ទៀតផង។ នេះគឺការវាយតម្លៃរបស់អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី Le Thu Huong។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញ (រូបថត៖ vnanet)
នៅក្នុងអត្ថបទស្ដីពីតួនាទីដឹកនាំអាស៊ានរបស់វៀតណាម ដែលត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន Nikkei Asia Review កាលពីថ្ងៃទី ២៥ ខែមិថុនា អ្នកវិភាគវៀតណាមរូបនេះបានវាយតម្លៃថាវៀតណាមបានធ្វើបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីឌ១៩ និងទទួលបានការគោរពពីបបណ្តាប្រទេសសមាជិកអាស៊ាន ដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ីដោយសារតែប្រទេសនេះបានគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះប្រកបដោយជោគជ័យតែម្តង។
អត្ថបទនេះក៏បានវាយតម្លៃថាវៀតណាមជាប្រទេសម្ចាស់ផ្ទះដែលមានសមត្ថភាពក្នុងការធ្វើជាប្រធានអាស៊ានដូចកាលពីមុនផងដែរ។ ហេតុដូច្នោះហើយ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជម្លោះនៅសមុទ្រខាងកើតហើយវៀតណាមកំពុងលេចចេញជាប្រទេសមួយដែលការពារស្ថានភាពដែនដីនៅលើជួរមុខក្នុងតំបន់។ សំខាន់ជាងនេះទៅទៀត វៀតណាមបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះភាពសមស្របរបស់និយ័តកម្មរបស់អាស៊ានក្នុងតំបន់ផងដែរ។
អត្ថបទនេះក៏បានសង្កត់ធ្ងន់ថាការដែលបណ្តាប្រទេសសមាជិកអាស៊ានបានបង្ហាញទំនុកចិត្តលើសមត្ថភាពការទូតរបស់ប្រទេស វៀតណាមផងដែរ សូម្បីតែក្នុងបរិបទដែលត្រូវរៀបចំកិច្ចប្រជុំនានាតាមទំរង់ប្រប័ន្ធវីដេអូក៏ដោយ។ អ្នកនិពន្ធអត្ថបទនេះក៏បានអះអាងនិងជឿជាក់ទៀតថា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើបានយ៉ាងល្អ ដើម្បីរក្សាការឯកភាពគ្នារបស់អាស៊ានក្នុងបរិបទនៃការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងៗអំពីអនាគតនៃតំបន់ផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន