ខេត្ត Son La នាំចេញផ្លែស្វាយចំនួន ៣០ តោន ដំបូងទៅកាន់ ទីផ្សារសហរដ្ឋអាមេរិក

16:04 | 23/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២២ មិថុនា នៅស្រុក Mai Son ខេត្ត Son La បានរៀបចំពិធីប្រកាសនូវការនាំចេញផ្លែស្វាយចំនួន ៣០ តោនទៅកាន់ទីផ្សារអាមេរិក។

ជាមួយនឹងផ្លែស្វាយចំនួន ៣០ តោនត្រូវបាននាំចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិកដែលជាទីផ្សារមួយមានសក្តានុពល​។ នេះគឺជា​សញ្ញាដ៏ល្អសម្រាប់ទីផ្សារនាំចេញផលកសិកម្មនៃស្រុក Mai Son ខេត្ត Son La ។ នេះក៏ជាសក្ខីកម្មបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់ខេត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការខិតខំ របស់អង្គការផលិតកម្មនិងអង្គភាពអាជីវកម្មក្នុងខេត្ត។

នាថ្ងៃទី ២២ មិថុនា នៅស្រុក Mai Son ខេត្ត Son La បានរៀបចំពិធីប្រកាសនូវការនាំចេញផ្លែស្វាយចំនួន ៣០ តោនទៅកាន់ទីផ្សារអាមេរិក។ (រូបថត៖ VOV)

លោក Vu Tien Dinh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Mai Son បានមានប្រសាសន៍ថា៖

“យើងមានការរំភើបខ្លាំងណាស់មានអាជីវកម្មមួយចំនួនទិញផ្លែស្វាយនិងនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ នេះគឺជាទីផ្សារ​មួយ​​ដែលទាមទារគុណភាព​ខ្ពស់សម្រាប់ផលកសិកម្មនាំចូល​។ បន្ទាប់ពីរយៈពេលនៃការនាំចេញផ្លែស្វាយនេះទៅសហរដ្ឋអាមេរិក​ យើងនឹងបន្តរក្សានិងលើកកំពស់ផលិតផល​និងទំនិញ​ដែលនាំចេញទៅកាន់ទីផ្សារសំខាន់ៗ។” លោក Vu Tien Dinh មានប្រសាសន៍ថា“ ។

បច្ចុប្បន្នស្រុក Mai Son មានផ្ទៃដីដាំដើមផ្លែឈើជាង ៩.៣០០ ហិកតា ក្នុងនោះផ្ទៃដីដាំផ្លែស្វាយប្រមាណ ២៦០០ ហិកតា​ដែលទទួលបានផលផ្លែឈើស្វាយ​ជាង ១៤.២០០ តោន ចំនួនផ្លែស្វាយដែលឆ្លើយតបនឹង​ស្តងដារ​សម្រាប់នាំចេញ​គឺជាង ៦.៥០០ តោន ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត